en     km
en     km

​លោក​ មា​ជ​ សុវណ្ណ​រ៉ា​៖​នាយក​រដ្ឋមន្ត្រី​គួរ​ទុក​ឱកាស​ដល់​កូន​ធ្វើ​នយោបាយ​ផង​(មានវីដេអូ)?

Share

ភ្នំពេញ៖ ​លោក​ មា​ជ​ សុវណ្ណ​រ៉ា​ មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​ឲ្យ​នាយក​រដ្ឋមន្ដ្រី​ពិនិត្យ​ឱកាស​ទុក​ដល់​កូនៗ​របស់​លោក​ ដែល​ត្រូវធ្វើ​នយោបាយ​ទៅ​ថ្ងៃ​អនាគត​ជាមួយ​លោក​ ដោយ​មិន​ត្រូវ​ជ្រៀត​ជ្រែកចូល​កិច្ចការ​តុលាការ​នោះ​ទេ​ ។​ លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ បាន​បន្ត​ថា​ រឿង​របស់​លោក​ និង​សកម្មជន​ប្រឆាំង​ដ​ដៃ​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ គឺជា​រឿង​នយោបាយ​ ដូច្នេះ​លោក​ថា​ ដើម្បី​ឱ្យ​ពួក​លោក​អាច​រួច​ចេញពី​គុក​បាន​លុះត្រាតែ​មានការ​ដោះ​ដូរ​ផ្នែក​នយោបាយ​ណាមួយ​។​

 

 

លោក​ មាឃ​ សុវណ្ណ​រ៉ា​ ស្ថិត​ក្នុង​ចំណោម​សហការី​របស់​លោក​ជាង​ ១០​រូប​ទៀត​ ដោយ​ដៃ​ជាប់​ខ្នោះ​បាន​ស្រែក​ខ្លាំងៗ​ដូចនេះ​ថា​៖«​យើង​គ្មាន​ទេ​ ដោយ​ម្សិលមិញ​លោក​ ហ៊ុន​ សែន​ បាន​ប្រើ​សារ​នយោបាយ​ ហាក់បីដូចជា​គំរាម​តុលាការ​រួច​ទៅ​ហើយ​កាលពី​ម្សិលមិញ​នៅ​វិមាន​សន្ដិភាព​ ។​ អ​ញ្ចឹ​ង​យើង​ឃើញ​ថា​តុលាការ​ជា​ឧបករណ៍​នយោបាយ​ ហើយ​លោក​ ហ៊ុន​ សែន​ ល្មម​ហើយ​ ដល់​ពេល​មានកូន​ មាន​ចៅ​ធ្វើ​នយោបាយ​ជាមួយ​គ្នា​នៅ​ពេល​ខាង​មុខ​ទៀត​»​។​

​ចំណែកឯ​លោក​ អ៊ុ​ក​ ពេជ្រ​សំណាង​ ដែល​គ្រាន់​ចុះ​ពី​រថយន្ដ​ពន្ធនាគារ​ភ្លាម​បាន​ស្រែក​ខ្លាំងៗ​ថា​៖«​អ្នក​ណា​ដែល​ធ្វើ​យើង​ដូចនេះ​ អ្នក​ណា​ដែល​បង្កើត​ឧក្រិដ្ឋកម្ម​ដូចនេះ​ គឺ​ប្រមុខ​រាជរដ្ឋាភិបាល​»​។​

​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ តែងតែ​ទទួល​រង​ការ​រិះគន់​ថា​មិន​អ​ព្យា​ក្រឹត្យ​ កាត់ក្ដី​ដោយ​លំអៀង​។​

យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន​ និយាយ​ការពារ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដែល​រង​ការ​ចោទ​ថា​ បំពាន​អំណាចតុលាការ​ និង​ជា​បង្កើត​បញ្ហា​នេះ​ឡើង​។​

​លោក​បកស្រាយ​ថា​ ជន​ណា​ប្រព្រឹត្ត​កំហុស​ គឺ​ជន​នោះ​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​។​ លោក​ សុខ​ ឥ​សាន​៖«​ខ្ញុំ​យល់​ថា​តុលាការ​គេ​កាត់សេចក្ដី​យ៉ាងណា​ វា​ទៅ​តាម​អង្គហេតុ​ និង​អង្គសេចក្ដី​របស់​គេ​ ប្រសិនជា​គាត់​មិន​ប្រព្រឹត្ដិ​ខុស​ទេ​ ខ្ញុំ​គិត​ថា​ គាត់​អាច​មាន​លទ្ធភាព​រួច​ផុត​ពី​ការ​ចោទប្រកាន់​ ប៉ុន្ដែ​បើ​គាត់​មាន​ទម្ងន់ទោស​ជាក់ស្ដែង​ទៅ​តាម​ផ្លូវច្បាប់​ហើយ​គាត់​មិន​អាច​គេច​រួច​ទេ​»​។​

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

​ចំណែក​អ្នកវិភាគ​បញ្ហា​សង្គម​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ យល់​ថា​ តុលាការ​កម្ពុជា​បច្ចុប្បន្ន​នេះ​ គឺ​ហួស​និយាយ​ទៅ​ហើយ​ គឺ​ពលរដ្ឋ​ធម្មតា​ក៏​ដឹង​ថា​មាន​និន្នាការ​ទៅ​ណា​ដែរ​។​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​អ្នក​ណាមួយ​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មិនដឹង​ថា​ តុលាការ​របស់​ប្រទេស​កម្ពុជា​គាត់​កំពុង​តែ​ធ្វើ​អ្វី​ ដូច្នេះ​ដើម្បី​ជា​ផលប្រយោជន៍​ជាតិ​ គួរ​ជជែក​គ្នា​បញ្ចប់​រឿងរ៉ាវ​កំប៉ិកកំប៉ុក​ហ្នឹង​ទៅ​ ហើយ​ចំណាយពេល​ ចំណាយ​គំនិត​គិតគូរ​ដោះស្រាយ​បញ្ហា​រឿង​ជាតិ​ធំៗ​វិញ​»​។​

​លោក​ទទូច​ឱ្យ​អ្នកនយោបាយ​ដែល​មាន​ឥទ្ធិពល​ គួរ​បញ្ឈប់​ការ​គាបសង្កត់​លើ​អ្នក​ទន់ខ្សោយ​ ហើយ​ត្រូវ​គិតគូរ​រឿង​ជាតិ​ពិតប្រាកដ​វិញ​។​

​សកម្មជន​ ១១​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់ខ្លួន​ប​ញ្ចូ​ន​ទៅ​តុលាការ​វិញ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ម្ដង​ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​នយោបាយ​ ថ្ងៃ​២២​ កក្កដា​ ឆ្នាំ​ ២០១៤​ ។​ ពួក​គេ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ ដោយ​អ្នកខ្លះ​ជាប់​ពន្ធនាគារ​ចន្លោះ​ ៧​ ឆ្នាំ​ និង​ ២០​ឆ្នាំ​ ។​ លោក​ មា​ជ​ សុវណ្ណ​រ៉ា​ ត្រូវ​បាន​ផ្ដ​នា្ទ​ទោស​ ២០​ ឆ្នាំ​ ក្រោម​បទ​បង្ក​កុបកម្ម​ និង​ប្រឆាំង​សមត្ថកិច្ច​រដ្ឋ​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​ ១៥​ កក្កដា​ ២០១៤៕​

Share

Image
Image
Image