en     km
en     km

លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ថា​អ្នក​ព័ត៌មាន​សរសេរ​អត្ថបទ​ប្រមាថ​ និង​ មួលបង្កាច់​ គឺ​មានទោស​

Share

ភ្នំពេញ៖ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ថ្លែង​ថា​ច្បាប់​ស្ដី​ពី​ របប​សារព័ត៌មាន​ គឺ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​បញ្ចេញមតិ​ មិន​អាច​ជាប់គុក​បាន​ទេ​ ប៉ុន្ដែ​ការ​បរិយាយ​មួលបង្កាច់​ ការ​ប្រមាថ​ គឺ​អាច​មានទោស​។​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន

​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ដូចនេះ​  នៅ​ក្នុង​វេទិកា​ ថ្នាក់​និពន្ធ​នាយក​សារព័ត៌មាន​ ស្ដី​ពី​ ការ​រួម​គ្នា​  ជំរុញ​ការ​ពាក់មួក​សុវត្ថិភាព​ នៅ​សណ្ឋាគារ​កាំ​ប៊ូ​ឌី​យ៉ា​ណា​ ថ្ងៃ​ទី​២៣​ខែសីហា​ ឆ្នាំ​២០១៦​នេះ​។​

​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ពន្យល់​បន្ថែម​ថា​ ៖​ «​ឧទាហរណ៍​ថា​ ខ្ញុំ​អាច​និយាយ​ថា​ បើ​ខ្ញុំ​យល់​ថា​ រដ្ឋាភិបាល​ហ្នឹង​ខ្សោយ​ណាស់​ រដ្ឋាភិបាល​ហ្នឹង​មិន​មាន​សមត្ថភាព​ ពេល​នេះ​ជា​ការ​បញ្ចេញមតិ​របស់ខ្ញុំ​។​ ប៉ុន្ដែ​បើ​ខ្ញុំ​និយាយ​ថា​ លោក​ឯង​ហ្នឹង​លួច​លក់​គ្រឿងញៀន​ គឺ​កូនលោក​ឯង​ ទៅ​ធ្វើ​បងធំ​បង​តូច​ យើង​ដឹង​ហើយ​ថា​រឿង​ហ្នឹង​មិន​ពិត​ទេ​។​ ប៉ុន្ដែ​យើង​និយាយ​ដើម្បី​បង្ខូច​កេរ្ដិ៍ឈ្មោះ​គេ​ ហ្នឹង​ជា​ការ​ប្រមាថ​ និង​ជា​ការ​មួលបង្កាច់​ ហើយ​សូ​ម្បី​ច្បាប់​របប​សារព័ត៌មាន​ គេ​និយាយ​ហើយ​ ការ​ផ្សាយដំណឹង​មិន​ពិត​ដោយ​ចេតនា​ គឺ​ បាន​មានទោស​»​។​

​យោង​តាម​ច្បាប់​ស្ដី​ពី​របប​សារព័ត៌​មាននៅ​កម្ពុជា​  ត្រង់​ជំពូក​ទី​២​ ដែល​និយាយ​ពី​ការ​ទទួលខុសត្រូវ​របស់​អ្នក​សារ​ព័​ត៌‌​មាន​ មាត្រា​១០​ បាន​ចែង​ថា​៖​ ជន​ណា​ម្នាក់​ដែល​យល់​ថា​អត្ថបទ​ណាមួយ​ ទោះជា​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏​ដោយ​ រូបគំនូរ​ ឬ​រូបថត​ណាមួយ​នៃ​សារ​ព័​ត៌‌​មាន​ ណាមួយ​ដែល​មាន​លក្ខណៈ​ខុស​ពី​ការ​ពិត​ ធ្វើ​ឲ្យ​ខូចខាត​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ គឺ​ជន​នោះ​មាន​សិ​ទិ្ធ​ទាមទារ​ អោយ​សារ​ព័​ត៌‌​មាន​នោះ​ធ្វើការ​កែតម្រូវ​ ឬ​មាន​សិ​ទិ្ធ​ឆ្លើយ​តប​ និង​ធើ្វ​បណ្តឹង​ ពី​បទ​បរិហា​កេ​រិ៏្ត​ ពី​បទ​មួលបង្កាច់​ ឬ​ពី​បទ​ជេរ​ប្រមាថ​ ចំពោះ​ការ​ប៉ះពាល់​កិ​តិ្ត​យស​ និង​សេចក្តី​ថៃ្ល​ថ្នូរ​របស់​ ខ្លួន​។​

​ចម្លើយ​កែតម្រូវ​ ឬ​ឆ្លើយ​តប​ ត្រូវ​ចុះ​ផ្សាយ​ក្នុង​រយៈពេល​ ប្រាំពីរ​ថៃ្ង​ (៧​ថៃ្ង​)​ យ៉ាង​យូរ​ ឬ​នៅ​លេខ​បន្ទាប់​ ក្រោយ​ពី​បាន​ទទួល​ការ​ទាមទារ​ឲ្យ​កែតម្រូវ​ ឬ​ឆ្លើយ​តប​។​

​ចំពោះ​ករណី​ដែល​ពាក់ព័ន្ធ​ដល់​បុគ្គល​សាធារណៈ​ គ្រប់ការ​ពោល​អះអាង​ ឬ​ការ​ទំលាក់​កំហុស​ដែល​អ្នក​សារ​ព័​ត៌‌​មាន​ យក​មក​ចុះ​ផ្សាយ​ដោយ​ផ្ទាល់​ ឬ​ក៏​យក​មក​ចុះ​ផ្សាយ​បន្ត​ខុស​ពី​ការ​ពិត​ ក្នុង​បំណង​បំផ្លាញ​បុគ្គល​សា​រណៈ​នោះ​ គឺជា​ការ​មួលបង្កាច់​ ដែល​ច្បាប់​ហាមឃាត់​។

​បើ​តុលាការ​រក​ឃើញ​ថា​ ការ​ផ្សាយ​ណា​មាន​លក្ខណៈ​ខុស​ពី​ការ​ពិត​ តាម​បណ្តឹង​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី​ តុលាការ​ អាច​បង្គាប់​អោយ​សារ​ព័​ត៌‌​មាន​នោះ​ គឺ​៖

​ចុះ​ផ្សាយ​នូវ​ការ​កែតម្រូវ​ ឬ​សងជម្ងឺចិត្ត​ ឬ​ចុះ​ផ្សាយ​នូវ​ការ​កែតម្រូវ​ផង​ និង​បង់ប្រាក់​សងជម្ងឺចិត្ត​ផង​។​

​អត្ថបទ​កែតម្រូវ​ដែល​អ្នក​សារ​ព័​ត៌‌​មាន​ មាន​កាតព្វកិច្ច​ផ្សាយ​ ត្រូវ​ចុះ​ផ្សាយ​នៅ​ទំព័រ​ដូច​គ្នា​ និង​មាន​ទំហំ​អក្សរ​ប៉ុនគ្នា​ និង​ អត្ថបទ​ដែល​បាន​ចាត់​ទុក​ថា​ ជា​អត្ថបទ​ធ្វើ​អោយ​ខូចខាត​កិ​តិ្ត​យស​ និង​សេចក្តី​ថៃ្ល​ថ្នូរ​របស់​គេ​។​ លើស​ពី​នេះ​ តុលាការ​អាច​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ មួយ​លាន​រៀល​ (១.០០០.០០០​រៀល​)​ ទៅ​ប្រាំ​លាន​រៀល​ (៥.០០០.០០០​រៀល​)​ ទៀត​ក៏​បាន​។​

​ម្យ៉ាងទៀត​ក្នុង​ករណី​ដែល​មានការ​វិនិច្ឆ័យ​ អំពី​អំពើ​ណាមួយ​ដែល​មាន​ចែង​ក្នុង​កថាខណ្ឌ​ខាងលើ​ តុលាការ​អាច​បញ្ជា​ឲ្យ​បិទ​ផ្សាយ​សេចក្តីសំរេច​របស់​ខ្លួន​នៅ​ ទី​ក​នែ្ល​ង​ទាំងឡាយ​ ដែល​តុលាការ​នឹង​បញ្ជាក់​ ដោយ​ឲ្យ​ជនជាប់ចោទ​ ទទួល​បន្ទុក​ ចេញ​សោហ៊ុយ​ ហើយ​តុលាការ​អាច​ចុះ​ផ្សាយ​ សាលក្រម​នេះ​ក្នុង​សារ​ព័​ត៌‌​មាន​ មួយ​ ឬ​ច្រើន​ និង​ឲ្យ​ជនជាប់ចោទ​ ទទួល​បន្ទុក​ ចេញ​សោហ៊ុយ​ទាំងអស់​ ដោយ​កម្រិត​ត្រឹម​មួយ​លាន​រៀល​ (១.០០០.០០០​រៀល​)​ យ៉ាងច្រើន​បំផុត​៕

Share

ព័ត៌មានទាក់ទង

Image