en     km
en     km

យុវជន​ អាស៊ាន​ ពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​របស់​យុវជន​

Share

សៀមរាប៖ ក្នុង​រយៈពេល​បី​ថ្ងៃនេះ​ អង្គការ​ក្នុងស្រុក​ចំនួន​១៦​ ដែល​ធ្វើការ​ពាក់ព័ន្ធ​ នឹង​យុវជន​បាន​ រៀបចំ​វេទិកា​យុវជន​អាស៊ាន​ឆ្នាំ​២០១៦​ ចាប់ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៤​ សីហា​នៅ​សណ្ឋាគារ​ រ៉ូ​យ៉ា​ល់​អ៊ី​ម​ផាយ​ ខេត្ត​សៀម​រាម​។​

យុវជន អាស៊ាន ពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបញ្ហាប្រឈមរបស់យុវជន
យុវជន អាស៊ាន ពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបញ្ហាប្រឈមរបស់យុវជន

​យុវជន​ប្រហែល​ ជាង​២០០​នាក់​ មក​ពី​បណ្តា​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ទាំង​១០​រួម​មាន​ ថៃ​ ហ្វី​លី​ពី​ន​ ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ សឹ​ង្ហ​បុរី​ វៀតណាម​ ជាដើម​ ក្នុង​នោះ​ក៏​មាន​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ ផង​ដែរ​ បាន​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ ដែល​យុវជន​ខ្លួនឯង​ផ្ទាល់​កំពុង​ជួប​ប្រទះ​ និង​រួម​គ្នា​រក​ដំណោះស្រាយ​ទៅ​ថ្ងៃ​អនាគត​។​

​កញ្ញា​ ផាត​ សុខា​ល័យ​ មន្ត្រី​គម្រោង​អប់រំ​ សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​នយោបាយ​ នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ ធនធាន​យុវជន​ បាន​ឲ្យ​ដឹង​ថា​ គោលបំណង​សំខាន់​នៃ​វេទិកា​ថ្នាក់​តំបន់​នេះ​ គឺ​ដើម្បី​ឲ្យ​យុវជន​ចែករំលែក​បញ្ហា​សង្គម​ផ្សេងៗ​ ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ និង​ចង់បាន​ដំណោះស្រាយ​ ពី​ភាគី​ពាក់ព័ន្ធ​ នៃ​រដ្ឋាភិបាល​អាស៊ាន​។​

​កញ្ញា​បន្ត​ថា​ វេទិកា​នេះ​ ក៏​ចង់​កំណត់​ឱ្យ​ដឹង​ថា​ តើ​យុវជន​គួរ​ធ្វើ​សកម្មភាព​អ្វី​សម្រាប់​ពេល​ខាង​មុខ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​៧​ចំណុច​ ដែល​កំពុង​ជួប​ប្រទះ​។​

​កញ្ញា​ បានឱ្យ​ដឹង​ថា​ បញ្ហា​ប្រឈម​ ទាំង​៧​ចំណុច​ ដែល​បាន​ចេញ​សេចក្តីថ្លែងការណ៍​ កាលពី​ឆ្នាំ​២០១៤​ នៅ​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គ​ន​ ប្រទេស​ភូមា​ រួម​មាន​ ការ​កសាង​សន្តិភាព​ និង​ការ​ផ្សះផ្សា​ដោយសារ​តែ​ប្រទេស​ក្នុង​តំបន់​ មិន​ទាន់​មាន​សន្តិភាព​ពេញ​ លេញ​នៅឡើយ​ បញ្ហា​ទី​២.​អភិបាលកិច្ច​ និង​ប្រជា​ធិ​តេ​យ្យ​ បញ្ហា​ទី​៣.​ការ​អប់រំ​ដែល​មាន​លក្ខណៈ​ចូលរួម​ បញ្ហា​ទី​៤.​ សុខភាព​ផ្លូវភេទ​ ការ​មិន​ទាន់​យល់​ដឹង​ពី​សិទ្ធិ​ទទួល​បាន​សុខភាព​ បញ្ហា​ទី​៥.​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ បញ្ហា​ទី​៦.​ សុខមាលភាព​របស់​យុវជន​ និង​បញ្ហា​ទី​៧.​ ការ​ចំណាកស្រុក​របស់​យុវជន​។​

​សម្រាប់​ថ្ងៃ​ដំបូង​នៃ​ កម្មវិធី​ក្នុង​វេទិកា​យុវជន​អាស៊ាន​ឆ្នាំ​២០១៦​នេះ​ គណៈកម្មការ​រៀបចំ​ នាំ​យុវជន​ចម្រុះ​ទាំង​១១​ប្រទេស​ចុះ​កម្មសិក្សា​៦​កន្លែង​ផ្សេង​គ្នា​ ដើម្បី​ សិក្សា​ និង​ស្វែង​យល់​ពី​បញ្ហា​ មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​បញ្ហា​ អប់រំ​ និរន្តរភាព​បរិស្ថាន​ អភិបាលកិច្ច​ សុខភាព​ ជាដើម​៕

Share

ព័ត៌មានទាក់ទង

Image