en     km
en     km

ឥទ្ធិពល​ខ្យល់ព្យុះ​ នឹង​បង្ក​ឲ្យ​រលក​សមុទ្រ​កម្ពុជា​មានកំ​ពស់​ពី​ ១.០០​ ទៅ​ ២.៥០​ ម៉ែត្រ

Share

ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ បាន​ចេញ​សេចក្ដីជូនដំណឹង​ឲ្យ​សាធារណជន​ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​អ្នក​ដែល​រស់នៅ​តំបន់​មាត់សមុទ្រ​ និង​ អ្នកទេសចរ​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន​រាល់​ការ​ធ្វើ​ដំណើរ​កំសាន្ដ​លើ​ផ្ទៃសមុទ្រ​។​

tonado​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ២២​ខែសីហា​ រហូត​ដល់​ថ្ងៃ​ទី​ ២៥​ខែសីហា​ ឆ្នាំ​ ២០១៦​ តទៅ​ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ខ្យល់ព្យុះ​ដែល​បក់​មក​ពី​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក​ នឹង​បណ្ដាល​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ អាច​កើត​មាន​ខ្យល់​កន្ដ្រាក់​ រួម​ជាមួយ​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ ហើយ​ក្នុង​នោះ​ តំបន់​សមុទ្រ​ទទួល​រង​សម្ពាធ​ពី​ព្យុះ​បក់​មក​ខ្លាំង​ជាងគេ​ ដែល​ក្នុង​នោះ​តំបន់​ជាប់មាត់​សមុទ្រ​ រួម​មាន​ខេត្ដ​ កោះកុង​ ខេត្ដ​ ព្រះ​សីហ​នុ​ ខេត្ដ​ កែប​ និង​ ខេត្ដ​ កំពត​ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ លាយឡំ​និង​ខ្យល់​កន្ដ្រាក់​។​

​ជាង​នេះ​ទៀត​ នៅ​លើ​ផ្ទៃសមុទ្រ​ នឹង​មាន​ខ្យល់​បក់​បោក​ខ្លាំង​ បង្ក​ឲ្យ​រលក​សមុទ្រ​មាន​កំពស់​ចាប់ពី​ ១​ម៉ែត្រ​ ទៅ​ដល់​ ២​ ម៉ែត្រ​ កន្លះ​។​

​សេចក្ដីជូនដំណឹង​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ឥទ្ធិពល​ខ្យល់ព្យុះ​ដែល​មក​ប៉ះ​ប្រទេស​កម្ពុជា​ គឺ​មានឈ្មោះ​ថា​ ហ្គោ​នី​ បាន​កើតឡើង​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ កាលពី​ថ្ងៃ​ទី​ ១៧​ខែសីហា​ ហើយ​វា​បាន​បន្ដដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច​ នៅ​ថ្ងៃ​ទី​ ២៣​ សីហា​ រួច​ បក់​ទៅ​ដល់​កោះ​តៃវ៉ាន់​ ហើយ​ក៏​ជះ​ឥទ្ធិពល​មក​ដល់​កម្ពុជា​ ផង​ដែរ​ ។​

​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ បាន​បញ្ជាក់​ថា​ ក្រសួង​ សង្ឃឹមថា​ ប្រជា​នេសាទ​ទាំងអស់​ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ ត្រូវ​បង្កើន​នូវ​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ដើម្បី​ជៀសវាង​ គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ដោយសារ​តែ​ឥទ្ធិពល​ខ្យល់ព្យុះ​នេះ​៕

Share

Image
Image
Image