en     km
en     km

យុវជន​ ជនជាតិ​ដើម​ ១០០​នាក់​ នៃ​ប្រទេស​កា​ណា​ដា​ ព្យាយាម​ធ្វើ​អត្តឃាត​

Share

​យ៉ាងតិច​ យុវជន​ ជនជាតិ​ដើម​ ១០០​នាក់​ ព្យាយាម​ធ្វើ​អត្តឃាត​ ដោយសារ​តែ​ ពួក​គេ​ចាត់​ទុក​ ការ​ដឹកនាំ​ របស់​នាយក​រដ្ឋមន្ត្រី​ Justin​ Trudeau​ មិន​អាច​ទប់ស្កាត់​ការ​រើសអើង​ លើ​ពួក​គេ​។​

Justin Trudeau នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា
Justin Trudeau នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា

អ្នករាយការណ៍​ព័ត៌មាន​របស់​ BBC​ លោក​ Stephen​ Sackur​ បាន​រាយការណ៍​ថា​ Justin​ Trudeau​ ឡើង​កាន់​អំណាច​ នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ ដោយ​បាន​សន្យា​ថា​ នឹង​រៀបចំ​ប្រទេស​នេះ​ឡើង​វិញ​ អំពី​ទំនាក់ទំនង​រវាង​ ជនជាតិ​ដើម​ និង​កាត់​បន្ថយ​ការ​រើសអើង​ជាតិ​សាសន៍​ តែ​ ផ្ទុយ​ទៅ​វិញ​ មិន​អាច​ធ្វើ​បាន​ឡើយ​។​

​យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​  ភាព​ មិន​ស្មើគ្នា​ រវាង​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ ការ​បាត់​ខ្លួន​ស្ត្រី​  អត្តឃាត​មានការ​កើនឡើង​ខ្លាំង​ នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​ ដែល​ ជា​ការ​កើត​មាន​ ជំងឺ​បាក់ស្បាត​។​

​កាលពី​ខែតុលា​ ក្មេង​ស្រី​អាយុ​ ១៣​ឆ្នាំ​ ម្នាក់​ឈ្មោះ​ Sheridan​ Hookimaw​ បាន​ចង​ ក​ សម្លាប់​ខ្លួន​នៅ​កន្លែង​ចាក់សំរាម​។​ ចាប់តាំងពី​ពេល​នោះ​មក​មនុស្ស​ច្រើន​ជាង​ ១០០​នាក់​ ដែល​ជនជាតិ​ដើម​ភាគតិច​ Attawapiskat​ នៃ​ចំនួន​ ២​ពាន់​នាក់​ភាគច្រើន​ជា​យុវជន​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ ក្នុង​នោះ​ ក្មេង​អាយុ​ ១១​ឆ្នាំ​ ម្នាក់​បាន​ធ្វើ​អត្តឃាត​៕​ ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image