en     km
en     km

ការ​សម្លាប់​ទាក់ទង​ករណី​គ្រឿងញៀន​នៅ​ហ្វី​លី​ពី​ន​កើនឡើង​ដល់​ ១៨០០​នាក់​ ហើយ​

Share

​ក្រុង​ម៉ានីល​៖​ ប៉ូ​លី​សបាន​និយាយ​នៅ​ថ្ងៃ​ទី​២២​ សីហា​ នេះ​ថា​ ចំនួន​នៃ​ការ​សម្លាប់​ទាក់ទង​នឹង​ករណី​គ្រឿងញៀន​បាន​កើនឡើង​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ ចាប់តាំងពី​ប្រធានាធិបតី​លោក​ Rodrigo​ Duterte​ បាន​ឡើង​កាន់​អំណាច​ចាប់តាំងពី​ខែឧសភា​។​ ហើយ​ចាប់តាំងពី​លោក​ Duterte​ ផ្តើម​ធ្វើសង្គ្រាម​ប្រឆាំង​គ្រឿងញៀន​មក​ ឃើញ​ថា​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ករណី​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ​ បាន​កើនឡើង​ទ្វេ​ដង​ ដែល​រហូត​មក​ទល់​ពេល​នេះ​ បាន​កើនឡើង​ដល់​ទៅ​ ១៨០០​នាក់​។​

រូបភាពជនដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលត្រូវបានគេបាញ់សម្លាប់។រូបភាពពីCNA
រូបភាពជនដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលត្រូវបានគេបាញ់សម្លាប់។រូបភាពពីReuters

​លោក​ Ronald​ Dela​ Rosa​ ប្រធាន​ប៉ូ​លី​ស​ជាតិ​ហ្វី​លី​ពី​ន​បាន​រាយការណ៍​ទៅ​កាន់​គណៈ​ក​ម្មា​ធិ​ព្រឹទ្ធសភា​ ពី​ការ​ស៊ើបអង្កេត​ការ​សម្លាប់​មនុស្ស​ ៧១២​នាក់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ត្រូវ​បាន​គេ​សម្លាប់​ក្នុងអំឡុងពេល​ប្រតិបត្ដិការ​របស់​ប៉ូ​លី​ស​។​ លោក​ Dela​ Rosa​ បាន​និយាយ​ថា​ ប៉ូ​លី​ស​កំពុង​ស៊ើបអង្កេត​លើក​ការ​សម្លាប់​មនុស្ស​ជាង​១០៦៧​នាក់​ ទាក់ទង​នឹង​គ្រឿងញៀន​នៅ​ក្រៅ​សមត្ថកិច្ច​របស់​ប៉ូ​លី​ស​។​

​អង្គការសហប្រជាជាតិ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ បញ្ឈប់​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​ការ​សម្លាប់​ផ្សេង​ទៀត​ដែល​ចេះ​តែ​មានការ​កើនឡើង​ចាប់តាំងពី​ការ​លោក​ Duterte​ បាន​ស​ថ្ប​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ ដែល​លោក​ Duterte​ បាន​សន្យា​លុប​បំបាត់​គ្រឿងញៀន​ចេញពី​ប្រទេស​ហ្វី​លី​ពី​ន​ឱ្យ​បាន​៕
​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image