en     km
en     km

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ជប៉ុន​ ចិន​ និង​កូរ៉េ​ខាងត្បូង​ នឹង​បើកកិច្ច​ប្រជុំត្រីភាគីនៅ​ថ្ងៃ​ទី​២៣​ និង​២៤​ ខែសីហា​ខាង​មុខ​

Share

​ក្រុង​តូ​ក្យូ /​ ក្រុង​សេ​អ៊ូ​ល​៖​ អន្ដរ​ក្រសួងការបរទេស​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​នៅ​ពី​ថ្ងៃ​ចន្ទ​ទី​២២​សីហា​នេះ​ថា​  ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ ចិន​ និង​កូរ៉េ​ខាងត្បូង​នឹង​ជួប​ប្រជុំ​ជាមួយ​គ្នា​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ទី​ ២៣​ និង​ ២៤​ ខែសីហា​ ដើម្បី​ផ្លាស់​ប្តូរ​ទស្សន​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ និង​បញ្ហា​ក្នុង​តំបន់​។​

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida។រូបភាពពី CNA
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida។រូបភាពពី CNA

​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ជប៉ុន​ម្នាក់​បាន​និយាយ​កាលពី​ខែ​មុន​ថា​ ប្រទេស​ជប៉ុន​បាន​ពិចារណា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ប្រចាំឆ្នាំ​មួយ​នៅ​ចុងខែ​សីហា​នេះ​ ប៉ុន្តែ​កិច្ចប្រជុំ​នេះ​ដែល​គ្រោង​ធ្វើ​នេះ​ គឺ​ចំ​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ភាព​តានតឹង​រវាង​ ចិន​ និង​ ជប៉ុន​ ដែល​មានការ​ព្រួយ បារម្ភ​ថា​ កិច្ចប្រជុំ​នេះ​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​។​

​ចំណង​ទំនាក់ទំនង​រវាង​ចិន​ និង​ជប៉ុន​ ជួប​នូវ​ភាព​រកាំរកូស​នៅ​ក្នុង​ខែ​នេះ​ បន្ទាប់​ពី​ការ​កើនឡើង​នៃ​នាវា​ឆ្មាំ​សមុទ្រ​ និង​ទូក​នេសាទ​របស់​ចិន​ បាន​បើក​ចូល​ប្រជុំ​កូន​កោះ​ដែល​នៅ​ជិត​ដែន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត​។​

​កិច្ចប្រជុំ​នេះ​ ក៏​ជា​ឱកាស​មួយ​សម្រាប់​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​បី​ផង​ដែរ​ ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​ក្នុង​តំបន់​ដូច​ជា​ការ​អភិវឌ្ឍ​មី​ស៊ី​ល​ និង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ ដែល​ជា​របៀបវារៈ​ដ៏​សំខាន់​សម្រាប់​កិច្ចប្រជុំ​កំពូល​ត្រីភាគី​នៅ​ទីក្រុង​តូ​ក្យូ​ ដែល​បាន​កំណត់​ឱ្យ​ជប៉ុន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ក្នុងឆ្នាំនេះ​៕

ប្រភព៖ CNA

Share

Image
Image
Image