en     km
en     km

​បទ​សម្ភាសន៍​៖ ប្រធាន​សមាគម​មួយ​ ទទូច​ថា​ត្រូវ​ការពារ​ជនអន្តោប្រវេសន៍​ ខុសច្បាប់​មិន​ឱ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ (មានសំឡេង)

Share

​បទ​សម្ភាសន៍​:​ លោក​ រស់​ សា​រ៉ុ​ម​ ប្រធាន​សមាគម​ជ័យ​លា​ភី​បញ្ញា​ជន​កម្ពុជា​រំពឹង​ថា​ គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នៅ​កម្ពុជា​ នឹង​ចូលរួម​តាមដាន​សកម្មភាព​ដែល​មន្ដ្រី​ថ្នាក់​ក្រោម​អនុញ្ញាត​ឱ្យ​ជនអន្ដោប្រវេសន៍​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ករណី​ដែល​ពួក​គេ​មាន​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះ​។​

លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា
លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា

លោក​ រស់​ សា​រ៉ុ​ម​ បាន​ផ្ដល់​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ដ្រី​ Fm102​ ថា​ រឿង​ អនុញ្ញាត​ឱ្យ​ជន​អន្ដោ​ប្រ​វ​សន៍​មាន​សិទ្ធិ​ជន​ឈ្មោះ​បោះ​ឆ្នោត​ គឺ​ គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ ត្រូវ​ប្ដេជ្ញា​គិតគូរ​ ឱ្យ​បាន​ដាច់ខាត​ ចំពោះ​សំណើ​ដែល​សមាគម​លោក​ បាន​ដាក់​ទៅ​ ជា​ពិសេស​ គឺ​ បញ្ហា​ជនអន្ដោប្រវេសន៍​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ ទោះបីជា​ពួក​គេ​មាន​អត្ដសញ្ញាណប័ណ្ណ​ក៏​ដោយ​។​  

​លោក​បន្ដ​ថា​ នេះ​ជា​ក្ដី​សង្ឃឹម​ដែល​លោក​ជឿជាក់​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ ដែល​ការពារ​ប្រយោជន៍​ជាតិ​ ដូចនេះ​ សង្ឃឹមថា​ គណបក្ស​នយោបាយ​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​គ្នា​គិតគូរ​។​ ការ​បញ្ជាក់​របស់​លោក​ រស់​ សា​រ៉ុ​ម​ ដូចនេះ​ បន្ទាប់​ពី​បាន​ ដាក់​ញាតិ​ទៅ​ សម្ដេច​ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែសីហា​ ឆ្នាំ​២០១៦​នេះ​។​

​ជ្រាប​ព័ត៌មាន​នេះ​ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ ជាមួយ​លោក​ រស់​ សា​រ៉ុ​ម​ ប្រធាន​សមាគម​ជ័យ​លា​ភី​បញ្ញា​ជន​កម្ពុជា​ ដូច​តទៅ​៖

 

 

 

Share

ព័ត៌មានទាក់ទង

Image