en     km
en     km

​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ធ្វើ​សមយុទ្ធ​យោធា​ ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​គំរាម​ផ្ទុះ​សង្គ្រាម​

Share

ក្រុង​សេ​អ៊ូ​ល​៖​ អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​ទី​ ២២​ ខែសីហា​នេះ​។​ យ៉ាងណា​សម យុទ្ធ​យោធា​នេះ​ បាន​បង្ក​ឱ្យ​មានការ​ព្រមាន​ពី​ការ​សងសឹក​ពី​សំណាក់​កូរ៉េ​ខាងជើង​ផង​ដែរ​ នឹង​បាន​បង្ក​ជា​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ ហើយ​មន្ត្រី​ការទូត​ម្នាក់​របស់​ក្រុង​ព្យុ​ង​យ៉ាង​ក៏​បាន​ព្រមាន​ពី​រងើកភ្លើង​នៃ​សង្គ្រាម​ដែល​អាច​កើត​មាន​ផង​ដែរ​។​

US,-South-Korea-thum

​កូរ៉េ​ខាងជើង​បាន​ក្លាយទៅជា​ប្រទេស​ឯកោ​ដាច់​ឆ្ងាយ​ចេញពី​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​កុម្ម​នី​ស​មួយ​នេះ​ បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កាលពី​ខែមករា​ជា​លើក​ទី​បួន​ និង​បាន​ចាប់ផ្តើម​បាញ់​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​កាលពី​ខែកុម្ភៈ​។​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​រឹត​បន្តឹង​ទណ្ឌកម្ម​ដល់​ក្រុង​ព្យុ​ង​យ៉ាង​ ដែល​ចេះ​តែ​ផ្គើន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ជា​ច្រើន​លើក​ច្រើន​សារ​។​

​កងទ័ព​សហរដ្ឋអាមេរិក​ ២៥,០០០​ បាន​ចូលរួម​ក្នុង​សមយុទ្ធ​ដែល​មានឈ្មោះ​ថា​ Ulchi​ Freedom​ Guardian​ ដែល​នឹង​ដល់​ដើមខែ​កញ្ញា​ខាង​មុខ​នេះ​។​ គណៈកម្មាធិការ​យុទ្ធសន្តិភាព​របស់​ U.N.​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ បាន​និយាយ​ថា​ កងទ័ព​កូរ៉េ​ខាងជើង​ធ្វើ​សមយុទ្ធ​នេះ​គឺ​មិនមែន​ជា​ការ​បង្កហេតុ​នោះ​ទេ​។​

​កូរ៉េ​ខាងជើង​ បាន​ហៅ​ការ​រៀបចំ​សមយុទ្ធ​យោធា​នេះ​ថា​ ជា​ការ​លុកលុយ​ និង​ជា​ការ​គំរាមកំហែង​ដែល​ថា​ក្រុង​ព្យុ​ង​យ៉ាង​ នឹង​វាយប្រហារ​តប​វិញ​ ។​

​ប្រទេស​កូរ៉េ​ខាងជើង​ និង​កូរ៉េ​ខាងត្បូង​គឺ​បាន​ធ្លាក់​ក្នុង​សង្គ្រាម​រវាង​ឆ្នាំ​ ១៩៥០-១៩៥៣​ បាន​បញ្ចប់​ដោយ​ កិច្ចព្រមព្រៀង​យុទ្ធសន្តិភាព​ ៕
​ប្រភព​៖​ CNA

Share

Image
Image
Image