en     km
en     km

១០​ នាក់​ស្លាប់​ ៥​ នាក់​បាត់​ខ្លួន​នៅ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​នៅ​ឥណ្ឌូ​នេ​ស៊ី​

Share

ហ្សា​ការ​តា​៖​ មន្ត្រី​កងទ័ពជើងទឹក​ម្នាក់​និយាយ​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ ១០​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ទី​ ២១​ ខែសីហា​ ក្នុង​ហេតុការណ៍​លិច​ទូក​មួយ​គ្រឿងក្នុង​សមុទ្រ​ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​

ទូកសង្គ្រោះកំពុងស្វែងរកមនុស្សដែលបានបាត់ខ្លួន។
ទូកសង្គ្រោះកំពុងស្វែងរកមនុស្សដែលបានបាត់ខ្លួន។

​អ្នកនាំពាក្យ​កងទ័ពជើងទឹក​លោក​ Edi​ Sucipto​ បាន​ប្រាប់​ AFP​ ថា​ ទូក​តូច​មួយ​គ្រឿង​ដែល​បាន​លិច​នោះ​ គឺ​បាន​ដឹក​អ្នកដំណើរ​ចំនួន​ជាង​ ២០​នាក់​ មក​ពី​កំពង់​ផែ​ក្រុង​ Tanjung​ Pinang​ នៅ​ខេត្ត​ Riau​ ភាគ​ខាងកើត​កោះ​ ស៊ូ​ម៉ា​ត្រា​ មុន​ពេល​ទូក​នេះ​ជួប​ប្រទះ​អាកាសធាតុ​អាក្រក់​។​

​លោក​ Edi​ Sucipto​ បាន​បន្ត​យ៉ាង​ដូច្នេះ​ថា​៖«​មនុស្ស​ ១២​នាក់​ត្រូវ​បាន​រក​ឃើញ​ ប៉ុន្តែ​មនុស្ស​ជាង​១០​នាក់​ត្រូវ​បាន​ស្លាប់​ទៅ​ហើយ​។​ ចំណែក​មនុស្ស​ ២​ផ្សេង​ទៀត​រង​របួស​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​»​។​

​លោក​ Sucipto​ បន្ថែម​ទៀត​ថា​៖«​ទូក​របស់​កងទ័ពជើងទឹក​មួយ​គ្រឿង​ក៏​នៅ​តែ​ស្វែងរក​មនុស្ស​ប្រាំ​នាក់​ដែល​បាត់​ខ្លួន​»​។​

​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​ប្រជុំ​កោះ​ជាង​ ១៧០០០​ ហើយ​ប្រទេស​នេះ​ក៏​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នេះ​ផង​ដែរ​។​ តែ​យ៉ាងណា​ការ​ស្លាប់​ដោយ​ឧបទ្ទវហេតុ​លិច​ទូក​ បាន​ក្លាយជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ប្រទេស​នេះ​។​

​ជាង​នេះ​ទៅ​ទៀត​ មនុស្ស​យ៉ាងតិច​ណាស់​ ៦០​ នាក់​បាន​ស្លាប់​កាលពី​ខែធ្នូ​ ខណៈ​ស្រឡាង​មួយ​គ្រឿង​ បាន​ជួប​រលក​ធំៗ​ពេល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ Sulawesi​ ៕​ ប្រភព​:CNA

Share

Image
Image
Image