en     km
en     km

រដ្ឋមន្ដ្រី​អប់រំ​៖​ បេក្ខជន​ប្រឡង​ថ្នាក់​ទី​១២​ ឆ្នាំ​នេះ​គោរព​លក្ខខណ្ឌ​ប្រឡង​ល្អ​ប្រសើរ​ (មានេវីដេអូ)

Share

ភ្នំពេញ៖ លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ដ្រីក្រសួង​អប់រំ​ យុវជន​និង​កីឡា​ បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​ នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​រួច​ដែល​លោក​រដ្ឋមន្ដ្រី​ បាន​អះអាង​ថា​ ឆ្នាំ​នេះ​ សិស្ស​ភាគច្រើន​បាន​គោរព​តាម​លក្ខខណ្ឌ​ នៃ​ការ​ប្រឡង​បាន​ត្រឹមត្រូវ​។​

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីទ្បា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីទ្បា។

​នៅ​ទូ​ទាំង​ប្រទេស​មាន​បន្ទប់​ប្រឡង​៣,៧៨១​ បន្ទប់​ ដោយ​បាន​បើកទ្វារ​ទទួល​បេក្ខជន​ ជាង​៩​ម៉ឺន​នាក់​។​ ការ​ប្រឡង​បាក់​ឌុ​ប​នេះ​ ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​ គឺ​ ផ្នែក​វិទ្យាសាស្ដ្រ​សង្គម​ និង​ថ្នាក់​វិទ្យាសាស្ដ្រ​។​ រយៈពេល​ប្រឡង​មាន​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៣​ខែសីហា​ ឆ្នាំ​២០១៦​។​  

​សម្រាប់​ថ្ងៃ​ទី​១​ គឺ​ថ្ងៃ​ទី​២២​សីហា​ ២០១៦​ មុខ​វិជ្ជា​ដែល​ត្រូវ​ប្រឡង​រួម​មាន​៖

-​ថ្នាក់​វិទ្យាសាស្ត្រ​៖​ ពេល​ព្រឹក​-​ គីមីវិទ្យា​ និង​ជីវវិទ្យា​។​ ពេល​រសៀល​ -​ប្រវត្តិវិទ្យា​ និង​ភាសាបរទេស​។​

-​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖​ ពេល​ព្រឹក​ -​ភូមិវិទ្យា​ ប្រវត្តិវិទ្យា​។​ ពេល​រសៀល​-​ ផែនដី​ និង​បរិស្ថានវិទ្យា​ និង​ភាសាបរទេស​។​

​សម្រាប់​ថ្ងៃ​ទី​២​ គឺ​ថ្ងៃ​ទី​២៣​សីហា​ ២០១៦​ មុខ​វិជ្ជា​ដែល​ត្រូវ​ប្រឡង​រួម​មាន​៖

-​ថ្នាក់​វិទ្យាសាស្ត្រ​៖​ ពេល​ព្រឹក​ អក្សរសាស្ត្រ​ខ្មែរ​ និង​រូបវិទ្យា​។​ ពេល​រសៀល​-​ គណិត​វិទ្យា​។​

-​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖​ ពេល​ព្រឹក​ -​គណិត​វិទ្យា​ និង​សីលធម៌​ ពលរដ្ឋវិទ្យា​។​

​សូម​ជម្រាប​ថា​ បេក្ខជន​ប្រឡង​សម្រាប់​ឆ្នាំ​នេះ​ មាន​សរុប​ចំនួន​៩៣​ ៧៥២​នាក់​ ស្រី​៤៥​ ២៣៧​នាក់​ ចែក​ជា​១៥៧​ មណ្ឌល​សំ​ណេ​រ​ ស្មើនឹង​ ៣​ ៧៨១​បន្ទប់​ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សង្គម​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង