បើតាមទីភ្នាក់ងារ រ៉ូយទ័រ រដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអាទិត្យថា គេបានព្យួរ កអ្នកទោសទាហាន ៣៦ នាក់ដោយពួកគេជាប់ពាក់ព័ន្ធ ការសម្លាប់រង្គាល ទៅលើឈ្លើយសឹក ទាហ៊ាន Shiite រាប់រយនាក់នៅក្នុងជំរុំមួយស្ថិតនៅភាគខាងជើងទីក្រុងបាដាត កាលពីឆ្នាំ ២០១៤។
ទូរទស្សន៍របស់រដ្ឋបានដកស្រងសំដីក្រសួងយុត្តិធម៌ដោយនិយាយថា ការប្រហាជីវិតនេះ បាននាំយកអ្នកទោសចេញពីគុក ណាស៊ីរីយ៉ា (Nasiriya) ក្នុងទីក្រុងមួយនៅភាគខាងត្បូង។
ទាហានប្រហែល ១៧០០ នាក់ត្រូវបានសម្លាប់កាលពី២ឆ្នាំមុន បន្ទាប់ពីពួកគេភៀសខ្លួន ទៅជំរុំ Camp Speicher ដែលជាអតីតមូលដ្ឋានយោធា របស់សហរដ្ឋអាមេរិក ស្ថិតនៅភាគខាងជើងនៃស្រុកកំណើតរបស់លោក សាដាម ហូសេន (Saddam Hussein) នៃតំបន់ Tikrit នៅពេលដែលតំបន់នេះត្រូវបានលុកលុយ ដោយក្រុមរដ្ឋអ៊ីស្លាមនិកាយជ្រុលនិយមសាន់នីប្រកាន់ខ្សែតឹង៕ ប្រភព៖ Reuter