en     km
en     km

នាយក​រដ្ឋមន្ដ្រី​ សរសើរ​អ្នក​ការពារ​ព្រៃ​ឡង់

Share

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ កោតសរសើរ​សហគមន៍​ការពារ​ព្រៃ​ឡង់​ ដែល​បាន​ធ្វើ​យុទ្ធនាការ​ ដើរ​ល្បាត​ព្រៃ​ដើម្បី​រក្សា​តំបន់​ព្រៃ​នៅ​ទីនោះ​។​

hun-sen22​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ មាន​ប្រសាសន៍​ដូចនេះ​នៅ​ក្នុង​វេទិកា​ស្តី​ពី​ការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ នៅ​វិមាន​សន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២២​ខែសីហា​ ឆ្នាំ​២០១៦​នេះ​។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​បន្ដ​ថា​ គេ​ត្រូវ​ជួយ​សហគមន៍​ទាំងនោះ​ ដូច​ជា​ អាវ​រងា​ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ទៀត​ផង​។​ ជាមួយ​គ្នា​នេះ​ សម្ដេច​ក៏​បាន​ដាក់​ផែនការ​ឱ្យ​ក្រសួង​ជាប់​ពាក់ព័ន្ធ​ ប្រជុំ​ពី​បញ្ហា​បរិស្ថាន​៣​ខែ​ម្ដង​ និង​ប្រជុំ​ធំ​១​ឆ្នាំ​ម្ដង​។​

​ប្រធាន​វេទិកា​អង្គការក្រៅរដ្ឋាភិបាល​ NGO​ Forum​ បាន​ថ្លែង​សាទរ​នៅ​ខណៈ​ដែល​ ព្រះសង្ឃ​ ប៊ុត​   ប៊ុ​ន​តិ​ញ​ ប្រធាន​បណ្ដាញ​សង្ឃ​ឯករាជ្យ​ ទទូច​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ ការពារ​អ្នក​អភិរក្ស​ព្រៃឈើ​៕

Share

Image
Image
Image