ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ព្រមានដើរចេញពីអង្គការសហប្រជាតិ បន្ទាប់ពីអង្គការនេះ បានរិះគន់ សង្គ្រាមគ្រឿងញៀនរបស់លោកដែលមិនបានអនុលោម ច្បាប់អន្តរជាតិ។
ប្រធានាធិបតីលោក Duterte និយាយថា លោកនឹងសួរទៅប្រទេសចិន និងប្រទេសនៃទ្វីបអាហ្វ្រិកដើម្បីបង្កើតអង្គការណាមួយទៀត។
លោកក៏បានរិះគន់ទៅអង្គការសហប្រជាតិវិញថា បរាជ័យក្នុងការទប់ស្កាត់អំពើភេរវកម្ម ដែលពួកគេស្រែកឃ្លាន និងបញ្ចប់ជំលោះយ៉ាងខ្លាំង។
ប្រធានាធិបតីហ្វីលីពីនលោក Duterte បានជាប់ឆ្នោតកាលពីខែ ឧសភា បានអនុម័តឲ្យសម្លាប់អ្នកជួញដូរគ្រឿងញៀន ដើម្បីបោសសំអាតថ្នាំញៀន។
អង្គការសហប្រជាជាតិបានថ្កោលទោសម្តងហើយម្តងទៀត អំពីយន្តការរំលោភសិទ្ធមនុស្ស។
ជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀនប្រមាណ ៩០០ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីលោក Duterte ជាប់ឆ្នោតក្លាយជាប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី ០៩ ខែឧសភា៕ ប្រភព : BBC