ដូនតាខ្មែរបុរាណ បានបន្សល់ទុកនូវទំនៀមទម្លាប់ជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ។ ក្បួនទម្លាប់មួយចំនួន ត្រូវបានប្រជាពលរដ្ឋខ្មែរបោះបង់ចោល ដោយសារពួកគាត់គិតថាវាមិនសមហេតុផល ក្នុងយុគសម័យបច្ចេកវិទ្យារីកចំរើននេះ ហើយក៏ស្របពេលដែលមនុស្សមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រច្រើនជាងមុនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ទំនៀមទំលាប់បុរាណមួយចំនួនត្រូវបានប្រជាពលរដ្ឋខ្មែរបន្តរក្សាទុក និងអនុវត្តន៍រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង ជំនឿទទួលទានទឹកនោមក្រោយពីសម្រាលកូនដើម្បីឲ្យសាច់ចាំស្អាតល្អ និងយកទឹកនោមធ្វើជាឱសថព្យាបាលជំងឺភ្នែកក្រហមជាដើម។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មាននេះ សូមស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយកញ្ញា ច្រឹក ស្រីអូន ខាងក្រោមនេះ៖