ក្រុងម៉ានីល៖ អ្នកអង្កេតការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Agnes Callamard បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាអ្នកស្រីសង្ឃឹមថា អ្នកស្រីនឹងអាចបានបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ដែលថា រដ្ឋាភិបាលហ្វីលីពីនបានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនោះទេ ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតីលោក Rodrigo Duterte បានប្រកាសដោយប្រើពាក្យសម្តីយ៉ាងគ្រោតគ្រាតថាមិនស្វាគមន៍អ្នកស្រីឡើយ ។

មេប៉ូលិសហ្វីលីពីនបានថ្លែងនាអំឡុងពេលសវនាការក្នុងសម័យប្រជុំព្រឹទ្ធសភាកាលពីដើមសប្តាហ៍ថា ប៉ូលីសបានពិនិត្យយ៉ាងម៉ត់ចត់មុនបាញ់សម្លាប់ជនសង្ស័យ ៦៦៥ នាក់ ក្នុងចំណោមជនសង្ស័យ៨៨៩នាក់ផ្សេងទៀត ដែលនេះជាយុទ្ធនាការប្រឆាំងគ្រឿងញៀន។
ទោះជាយ៉ាងណា អ្នកនាំពាក្យប្រធានាធិបតីគឺលោក Ernesto Abella បានបញ្ជាក់ថា អង្គការសហប្រជាជាតិបានផ្សព្វផ្សាយច្រលំកាលពីថ្ងៃសៅរ៍ដោយបានសន្មត់ខុសលើយោបល់របស់លោក Panelo ដោយលោក Panelo បានអញ្ជើញមន្ត្រីអង្គការសហប្រជាជនមកទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីស៊ើបអង្កេតការសម្លាប់ជនសង្ស័យទាក់ទងនឹងថ្នាំញៀននេះ។
Abella បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសហ្វីលីពីនមិនបានអញ្ជើញនរណាម្នាក់ ឬអង្គការសហប្រជាជាតិដើម្បីពិនិត្យមើលកិច្ចការជាតិរបស់ខ្លួននោះទេ»៕
ប្រភព៖CNA