ភ្នំពេញ៖ លោក ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២១ ខែសីហានេះ បានអំពាវនាវដល់សិស្សនុសិស្សដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញនូវវិញ្ញាសាដោយសមត្ថភាពផ្ទាល់ខ្លួន ផុសចេញពីចំណេះដឹងពិតៗដែលខ្លួនមាន។ ជាងនេះទៅទៀត លោក ហង់ ជួនណារុន ក៏អំពាវនាវសិស្សនុសិស្សទាំងអស់ មិនត្រូវយកសំណៅឯកសារ និង ឧបករណ៍អេឡិចត្រូនិច ដូចជាទូរស័ព្ទជាដើមចូលមណ្ឌលប្រឡងនោះទេ។ លោកបន្តថា ប្រសិនបើសិស្សនុសិស្សទាំងអស់មិនគោរពនូវបទបញ្ញត្តិនៃការប្រឡងនោះទេ នោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្ត។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងឃ្លីបវីដេអូ ដែលបានផ្សាយក្នុងគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។
សូមស្តាប់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិង កីឡា លោក ហង់ ជួនណារុន ដូចតទៅ