en     km
en     km

រដ្ឋមន្ត្រីក្រសួង​អប់រំ​អំពាវនាវ​ឱ្យ​សិស្ស​ប្រឡង​បាក់​ឌុ​ប​ទាំងអស់​ កុំ​បើកចាក់​ពេល​ប្រឡង​ ករណី​ចាប់​បាន​គឺ​ធ្លាក់​ដោយ​ស្វ័យប្រវត្ត(មានវីដេអូ)?

Share

ភ្នំពេញ៖ លោក​ ហង់​ ជួនណា​រុន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ នៅ​ថ្ងៃ​ទី​២១​ ខែសីហា​នេះ​ បាន​អំពាវនាវ​ដល់​សិស្ស​នុ​សិស្ស​ដែល​កំពុង​ត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ប្រឡង​បាក់​ឌុ​ប​ទាំងអស់​ ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញ​នូវ​វិញ្ញាសា​ដោយ​សមត្ថភាព​ផ្ទាល់ខ្លួន​ ផុស​ចេញពី​ចំណេះដឹង​ពិតៗ​ដែល​ខ្លួន​មាន​។​ ជាង​នេះ​ទៅ​ទៀត​ លោក​ ហង់​ ជួនណា​រុន​ ក៏​អំពាវនាវ​សិស្ស​នុ​សិស្ស​ទាំងអស់​ មិន​ត្រូវ​យក​សំណៅ​ឯកសារ​ និង​ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ ដូច​ជា​ទូរស័ព្ទ​ជាដើម​ចូល​មណ្ឌល​ប្រឡង​នោះ​ទេ​។​ លោក​បន្ត​ថា​ ប្រសិនបើ​សិស្ស​នុ​សិស្ស​ទាំងអស់​មិន​គោរព​នូវ​បទបញ្ញត្តិ​នៃ​ការ​ប្រឡង​នោះ​ទេ​ នោះ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្ត​។​ ​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​ ដែល​បាន​ផ្សាយ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​។​

​សូម​ស្តាប់​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​និង​ កីឡា​ លោក​ ហង់​ ជួនណា​រុន​ ដូច​តទៅ​

លោក ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ។
លោក ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ។

 

 

Share

Image
Image
Image