en     km
en     km

​កីឡាការិនី​ ស៊ន​ សៀវ​ម៉ី​ គ្មាន​ឱកាស​ដណ្តើម​យក​មេដាយ​សំ​រិ​ទ្ឋ​

Share

Rio៖ ​កីឡាការិនី​  ស៊ន​ សៀវ​ម៉ី​  គ្មាន​ឱកាស​វៃ​ដណ្តើម​យក​មេដាយ​សំ​រិ​ទ្ឋ​បាន​ទៀត​ទេ​ បន្ទាប់​ពី​កីឡាការិនី​កម្ពុជា​ ស៊ន​ សៀវ​ម៉ី​ ប្រ កួត​ចាញ់​កីឡាការិនី​ជនជាតិ​ហូ​ឡង់​ក្នុង​ពិន្ទុ​ ៧-១​ កាលពី​យប់​ថ្ងៃ​ទី​២០​ សីហា​ ម្សិលមិញ​ និង​បន្ទាប់​ពី​កីឡាការិនី​ហូ​ឡង់​បាន​ប្រកួត​ចាញ់​កីឡាការិនី​សហរដ្ឋអាមេរិក​។​ នេះ​បើ​តាម​កញ្ញា​ សន​ សៀវ​ម៉ី​ ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ផ្លូវការ​របស់​ខ្លួន​របស់​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ សីហា​នេះ​។​

កញ្ញា សន សៀវម៉ី សម្រក់ទឹកភ្នែកសុំទោសសមាជិកក្រុមក្រោយនាងបរាជ័យក្នុងការប្រកូតនៅប្រទេសប្រេស៊ីល។
កញ្ញា សន សៀវម៉ី សម្រក់ទឹកភ្នែកសុំទោសសមាជិកក្រុមក្រោយនាងបរាជ័យក្នុងការប្រកូតនៅប្រទេសប្រេស៊ីល។

​កញ្ញា​បាន​សរសេរ​ថា​«​សូម​អភ័យទោស​ពុក​ម៉ែ​បងប្អូន​ខ្មែរ​ នាង​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ណាស់​ដែល​ខ្ញុំ​ពុំ​អាច​យកជ័យ​ជំនះ​ជូន​ជាតិ​យើង​បាន​។​ អី​ឡូ​វ​នេះ​កីឡាការិនី​ហូ​ឡង់​ដែល​ឈ្នះ​នាង​ខ្ញុំ​បាន​ចាញ់​កីឡាការិនី​អា​មេ​រិ​ក​ហើយ​ អ​ញ្ចឹ​ង​នាង​ខ្ញុំ​មិន​អាច​មានឱកាស​ទៅ​វៃ​ដណ្តើម​ម​ដាយ​សំ​រិ​ទ្ឋ​បាន​ទៀត​ទេ​ គឺ​អស់​ការ​ប្រកួត​តែ​ម្តង​ នេះ​គឺ​ច្បាប់​រូបមន្ត​ប្រកួត​តេ​ក្វា​ន់​ដូ​។​»

​កាលពី​យប់​ម្សិលមិញ​ កីឡាការិនី​  ស៊ន​ សៀវ​ម៉ី​  ម្ចាស់​មេដាយមាស​អាស៊ាន​ហ្គេ​ម​ឆ្នាំ​២០១៤​ បាន​សម្រក់​ទឹក​ និង​បាន​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ទាំងអស់​  បន្ទាប់​ពី​ក​ញ្ញ​បាន​ប្រកួត​ចាញ់​កីឡាការិនី​ជើង​ខ្លាំង​ហូ​ឡង់​ Reshimie​ Oogink​ ។​

​កញ្ញា​ ស៊ន​ សៀវ​ម៉ី​  បាន​ប្រកួត​ចាញ់​កីឡាការិនី​ហូ​ឡង់​ Reshimie​ Oogink​ វ័យ​២៦​ ឆ្នាំ​ កម្ពស់​១,៧៩​ម៉ែត្រ​ ក្នុង​លទ្ធផល​ ១-៧​ វគ្គ​ ១៦​នាក់​ លើ​ប្រភេទ​ទម្ងន់​លើស​ ៦៧​គីឡូក្រាម​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ ក្រុង​ Rio​ ប្រទេស​ប្រេ​ស៊ី​ល​។​

​ចប់​ការ​ប្រកួត​កីឡាការិនី​វ័យ​ ២០​ឆ្នាំ​ កម្ពស់​ ១,៨៣​ម៉ែត្រ​រូប​នេះ​ បាន​ធ្វើការ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ ភ្លាមៗ​ ចំពោះ​ការ​បរាជ័យ​របស់​ខ្លួន​។​ បើ​ទោះបី​កញ្ញា​មិន​ទទួល​បាន​ជំនះ​ក្នុង​ការ​ប្រកួត​នេះ​ក៏​ដោយ​ ក៏​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​លើកទឹកចិត្ត​នាង​។​

​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​បាន​សរសេរ​លើក​ទឹក​កីឡាការិនី​រូប​នេះ​ថា​ «​ចូលរួម​សោកស្តាយ​ផង​សៀង​ម៉ី​ ខ្ញុំ​ឃើញ​អ្នក​យំ​ ខ្ញុំ​ពិតជា​ក្ដុកក្ដួល​ណាស់​។​ នរណា​មិន​ចង់បាន​កិត្តិយស​ មុខមាត់​ឲ្យ​ខ្លួនឯង​ និង​ប្រទេស​ជាតិ​ តែបើ​ចាញ់ហើយ​ទុក​វា​ជា​បទ​ពិសោធន៍​។​ កន្លង​មក​អ្នក​បាន​ផ្តល់​កិត្តិយស​ជូន​ជាតិ​ច្រើន​មក​ហើយ​ អ្នក​កុំ​អាក់អន់ស្រពន់ចិត្ត​ធ្វើ​អី​ អ្នក​គួរតែ​ត្រេកអរ​ ដែល​អ្នក​បាន​នាំ​យក​ទង់ជាតិ​របស់​យើង​ បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​កម្ពុជា​។​ ប្រទេស​យើង​មាន​ប្រជាជន​តិច​ តែ​យើង​មាន​កីឡាការិនី​ឆ្នើម​អាច​ដណ្ដើម​កៅអី​អូ​ឡាំ​ពិ​ក​២០១៦​បាន​ វា​ជា​កិត្តិយស​ណាស់​ទៅ​ហើយ​ ខ្ញុំ​សូម​សរសើរ​អ្នក​ដោយ​ស្មោះ​!»

​ចំណែក​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ទៀត​បាន​សរសេរ​លើកទឹកចិត្ត​កញ្ញា​ផង​ដែរ​ថា​៖«​ប្អូនស្រី​បាន​ធ្វើ​អោយ​ពួក​យើង​មាន​មោទនភាព​រួច​ជា​ស្រេច​ទៅ​ហើយ​។​ កុំ​ខូចចិត្ត​អី​ណា​។​ ប្អូន​គឺជា​កំលាំង​ជំរុញ​ចិត្ត​របស់​ប្រជាជន​ខ្មែរ​»​។​

​សូម​ជម្រាប​ថា​ កាលពី​ខែមេសា​ ឆ្នាំ​២០១៦​ កញ្ញា​ស៊ន​ សៀវ​ម៉ី​ បាន​ឈ្នះ​មេដាយមាស​ ១​ គ្រឿងក្នុង​វគ្គ​ជម្រុះ​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពី​ន​ ៕

sev-mey-03

sev-mey-thum-2

កញ្ញា សន សៀវម៉ី សម្រក់ទឹកភ្នែកសុំទោសសមាជិកក្រុមក្រោយនាងបរាជ័យក្នុងការប្រកូតនៅប្រទេសប្រេស៊ីល។
កញ្ញា សន សៀវម៉ី សម្រក់ទឹកភ្នែកសុំទោសសមាជិកក្រុមក្រោយនាងបរាជ័យក្នុងការប្រកូតនៅប្រទេសប្រេស៊ីល។
sev-mey-05

Share

Image
Image
Image