en     km
en     km

លោកស្រី​ ស៊ូ​ជី​ ថា​ប្រទេស​ចិន​នឹង​គាំទ្រ​ដល់​ការ​ចរចា​សន្តិភាព​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា

Share

​ទីក្រុង​ប៉េ​កាំ​ង​៖​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ពិភពលោក​រំពឹង​ថា​ ប្រទេស​ចិន​នឹង​គាំទ្រ​ដល់​កិច្ចចរចា​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​មួយ​ ជាមួយ​ក្រុម​ប្រដាប់​អាវុធ​នៅ​ជិត​ព្រំដែន​រួម​ដែល​ប្រទេស​ទាំង​ពីរ​តែងតែមាន​បញ្ហា​ជា​រឿយៗ​កន្លង​មក​នោះ​។​ ការ​ថ្លែង​របស់​លោក​ ស៊ូ​ជី​ គឺ​ធ្វើ​ឡើង​នៅ​កំឡុង​ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃ​ទី​១៩​ ខែសីហា​ម្សិលមិញ​ ដែល​ដំណើរ​ទស្សន កិច្ច​នេះ​បាន​ផ្តោត​លើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដែល​បាន​ជាប់​គាំង​ជា​យូរ​មក​ហើយ​នោះ​។​

លោកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ពានរង្វាន់ ណូបែលសន្តិភាពពិភពលោក។
លោកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ពានរង្វាន់ ណូបែលសន្តិភាពពិភពលោក។

​លោកស្រី​ស៊ូ​ជី​បាន​ថ្លែង​នាទី​ក្រុង​ប៉េ​កាំ​ង​ខណៈ​ជួប​លោក​ប្រធានាធិបតី​ចិន​ លោក​ Xi​ Jinping​ យ៉ាង​ដូច្នេះ​ថា​៖​ «​យើង​ជឿជាក់​ថា​ ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ល្អ​មួយ​ ចិន​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​បាន​ដើម្បី​លើកកម្ពស់​ដំណើរការ​សន្តិភាព​របស់​យើង​ »​ ។​

​លោកស្រី​បាន​បន្ថែម​ទៀត​ថា​៖​ «​ប្រទេស​ចិន​ជា​ប្រទេស​ជិតខាង​ដែល​មាន​ព្រំដែន​សំខាន់​ខ្លាំង​ណាស់​នៅ​តាម​បណ្តោយ​ដែល​មាន​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច​ជា​ច្រើន​កំពុង​រស់នៅ​ ហើយ​ចិន​ក៏​ជា​តួអង្គ​មួយ​មាន​សារៈសំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​សន្តិភាព​មួយ​នេះ​»​។​

ប្រទេស​មី​យ៉ា​ន់​ម៉ា​នឹង​ធ្វើ​សន្និសីទ​មួយ​ដូចដែល​បាន​គ្រោង​ទុកជា​យូរ​មក​ហើយ​ ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច​នៅ​ចុងខែ​នេះ​។​ លោក ស្រី​ ស៊ូ​ជី​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​តែ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ ដូច​ជា​ការ​ផ្តោត​សំខាន់​លើ​សន្តិភាព​ និង​សេដ្ឋកិច្ច​ជា​ចម្បង​បន្ទាប់​ពី​គណ បក្ស​លោកស្រី​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​កាលពី​ពេល​មុន​នោះ​។​ ​លោកស្រី​ស៊ូ​ជី​បាន​ថ្លែង​ថា​៖​«​ប្រសិនបើ​អ្នក​សួរ​ខ្ញុំ​ ថា​តើ​គោល បំណង​សំខាន់​បំផុត​របស់ខ្ញុំ​សម្រាប់​ប្រទេស​របស់ខ្ញុំ​គឺ​អ្វី​?​ គឺថា​អ្វីៗ​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​ និង​សាមគ្គីភាព​ក្នុង​ចំណោម​ប្រជាជន​ផ្សេង​គ្នា​នៃ​សហគមន៍​របស់​យើង​ »​។«​បើ​គ្មាន​សន្ដិភាព​នោះ​មិន​អាច​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នោះ​ទេ​»​។​

ជម្លោះ​រវាង​ជនជាតិភាគតិច​ ជាមួយ​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស​មក​ហើយ​។​ ប្រជាជន​ក្រីក្រ​នៅ​ទូ​ទាំង​ប្រទេស​ និង​វត្តមាន​យោធា​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​បង្ក​ជា​ការ​រាំងស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ បន្ទាប់​ពី​ការ​បញ្ចប់​ការ​គ្រប់គ្រង​របស់​របប​យោធា​។​

មួយ​ចំនួន​នៃ​ក្រុម​ជនជាតិភាគតិច​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ មាន​តំណ​ភ្ជាប់​ទៅ​នឹង​វប្បធម៌​ជាមួយនឹង​ខេត្ត​យូ​ណា​ន​ប្រទេស​ចិន​។​ ហើយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក៏​ល្បីល្បាញ​ថា​មាន​ចរាចរ​គ្រឿងញៀន​,​ អាវុធ​ និង​ត្បូង​ពេជ្រ​ផង​ដែរ​។​

នេះ​ជា​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​ហើយ​របស់​លោកស្រី​ ស៊ូ​ជី​ ចាប់តាំងពី​រដ្ឋបាល​របស់​លោកស្រី​បាន​ឡើង​កាន់​អំណាច​ កាលពី​ខែមីនា​កន្លង​ទៅ​ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​របៀបវារៈ​សំខាន់​ គឺ​ទំនប់​វា​រី​អគ្គិសនី​ Myitsone​ គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ៣,៦​ ពាន់​លាន​ដុល្លារ​។​

លោកស្រី​ស៊ូ​ជី​បាន​អះអាង​ថា​ ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ពិនិត្យ​គម្រោងការ​នេះ​ ដោយ​មិន​ប្រាកដ​ថា​តើ​វា​នឹង​ត្រូវ​បាន​បន្ត​យ៉ាងណា​នោះ​ទេ​៕

ប្រភពៈ​CNA

Share

ព័ត៌មានទាក់ទង

Image