en     km
en     km

​ប្រធាន​ គ​.​ជ​.​ប​ ថា​ព្រះសង្ឃ​មិន​គួរ​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​ទេ

Share

​ភ្នំពេញ៖ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ថ្លែង​ថាបើ​ព្រះសង្ឃ​និមន្ត​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​អាច​ប៉ះពាល់​ដល់​កិត្តិយស​ព្រះសង្ឃ​។​

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ថ្លែង​បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ ប្រកាស​ដាក់​ជា​ផ្លូវការ​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ឆ្នាំ​២០១៦​ ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន​ កាល​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨​សីហា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​អ៊ី​ម​ភើ​រៀល​។​

​តែ​ ព្រះ​តេជគុណ​ លួ​ន​ សុ​វ៉ា​ត​ ជា​សកម្មជន​សង្ឃ​ដើម្បី​សិទ្ធិ​មនុស្ស​ ចាត់​ទុក​ការ​យល់​ឃើញ​របស់​ប្រធាន​គ​.​ជ​.​ប​ ថា​មិន​ត្រឹមត្រូវ​។​ ចំណែក​អ្នកវិភាគ​ថា​គេ​ចាត់​ទុក​ព្រះសង្ឃ​ថា​ជា​ពលរដ្ឋ​ផង​ដែរ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ ជូន​សេចក្ដីរាយការណ៍​៖

 

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រូប​នេះ​ មាន​ប្រសាសន៍​ថាបើ​ព្រះសង្ឃ​ចូលរួម​សង្កេតការណ៍​ នឹង​ជៀស​មិន​ផុត​ឡើយ​ ពី​ការ​មិន​ខុសឆ្គង​នោះ​ទេ​ ដូច្នេះ​នឹង​មានការ​អនុវត្ត​ តាម​ច្បាប់​ដែល​មាន​ចែង​សម្រាប់​អ្នក​សង្កេតការណ៍​ ដោយ​មិន​លើកលែង​ចំពោះ​បុគ្គល​ណា​ម្នាក់​ឡើយ​។​

​លោក​បន្ត​ថា​ កន្លង​មក​មិន​ដែល​មាន​ព្រះសង្ឃ​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​នោះ​ទេ​ បើ​ជៀសវាង​បាន​ ព្រះសង្ឃ​មិន​គួរ​ចូលរួម​សង្កេតការណ៍​ឡើយ​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ មាន​ប្រសាសន៍​បន្ថែម​៖«​ហ៊ាន​តែ​លំអៀង​ ហ៊ាន​តែ​អន្តរាគមន៍​តែ​ផ្តេ​ស​តែ​ផ្តាស​ ពិន័យ​អា​លូវ​ហ្នឹង​។​ ហើយ​ថា​តើ​គប្បី​ទេ​ ដែល​គួរ​ចលនា​ឱ្យ​ព្រះសង្ឃ​ឱ្យទៅ​ធ្វើ​អ្នក​សង្កេតការណ៍​ ស្ថិត​នៅ​ចំពោះ​មុខ​អាច​មាន​បទល្មើស​កើតឡើង​ពី​ការ​ធ្វើ​សង្កេតការណ៍​ របស់​ខ្លួន​។​ ព្រះសង្ឃ​ជាទី​គោរព​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ ម៉េច​ក៏​ឱ្យទៅ​ធ្វើ​សង្កេតការណ៍​ ដែល​អាច​លំអៀង​ ហើយ​បើ​លំអៀង​អាច​មានទោស​ វា​មិន​ងាប់​ខាង​អ៊ុំ​ត្រូវ​ចាប់​ផ្សឹក​ ចាប់​អី​អន្តរធាន​ទៀត​ហើយ​ ហើយ​ស្មាន​តែ​ស្រួល​ណាស់​ទៅ​»​។​

​តែ​ផ្ទួ​យ​ពី​នេះ​ សម្រាប់​ព្រះ​តេជគុណ​ លួ​ន​ សុ​វ៉ា​ត​ មាន​សង្ឃដីកា​ថា​ ព្រះសង្ឃ​គឺជា​បុគ្គល​មួយ​រូប​ដែល​ តំណាង​ឱ្យ​យុត្តិធម៌​ សច្ចៈ​ធម៌​ និង​ឯករាជ្យ​ភាព​គឺ​អាច​ឱ្យ​សាធារណជន​ជឿ​ទុកចិត្ត​បាន​។​

ព្រះតេជគុណ លួន សុវ៉ាត ជាសកម្មជនសង្ឃដើម្បីសិទ្ធិមនុស្ស
ព្រះតេជគុណ លួន សុវ៉ាត ជាសកម្មជនសង្ឃដើម្បីសិទ្ធិមនុស្ស

ព្រះ​អង្គ​បន្ត​ថា​ការ​ដែល​ គ​.​ជ​.​ប​ មិន​គាំទ្រ​ឱ្យ​ព្រះសង្ឃ​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​មាន​ហាក់ដូច​ប្រាសចាក​នឹង​ប្រធានបទ​ និង​ចង់​ទាត់​ព្រះសង្ឃ​ចោល​ក្រៅសង្គម​ព្រោះ​ ព្រះសង្ឃ​ក៏​មាន​តួនាទី​ និង​កាតព្វកិច្ច​ ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម​ផង​ដែរ​ ជា​ពិសេស​ចូលរួម​ក្នុង​កិច្ចការ​ទាក់ទង​នឹង​សិទ្ធ​មនុស្ស​ យុត្តិធម៌​ និង​រឿង​បោះ​ឆ្នោត​។​

​ព្រះ​អង្គ​ លួ​ន​ សុ​វ៉ា​ត​ ៖«​អ​ញ្ចឹ​ង​អាត្មា​មិន​ឯកភាព​តាម​ទេ​ និយាយ​ឱ្យ​ត្រង់​តែ​ម្តង​អាត្មា​លើកទឹកចិត្ត​ឱ្យ​ព្រះសង្ឃ​ចូល​។​ បើ​និយាយ​ឱ្យ​មែនទែន​ទៅ​វិញ​ បើ​ គ​.​ជ​.​ប​ ឱ្យ​ព្រះសង្ឃ​គ្រប់គ្រង​រឹតតែ​ល្អ​។​ ឱ្យ​ព្រះសង្ឃ​អ្នកតំណាង​ជា​ប្រធាន​ ជា​អ្នកដឹកនាំ​នៃ​ការ​បោះ​ឆ្នោត​រឹតតែ​ប្រសើរ​ ពីព្រោះ​ព្រះសង្ឃ​មិន​បាន​ប្រកាន់​បក្ខពួក​នយោបាយ​ណាមួយ​ទេ​។​ លោក​ឈរ​ជា​ឯករាជ្យ​ ជា​អ​ព្យា​ក្រឹត្យ​ ហើយ​បើ​យើង​ក្រលេក​មើល​សមាសភាព​ក្នុង​គ​.​ជ​.​ប​ តាំង​ពីលើ​ដល់​ក្រោម​សុទ្ធតែ​ជា​អ្នកនយោបាយ​»​។​

​ចំណែក​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ បាន​គាំទ្រ​ឱ្យ​ព្រះសង្ឃ​បាន​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​ ដូច​ប្រជាពលរដ្ឋ​ធម្មតា​ដែរ​។​ លោក​ថា​ ព្រះសង្ឃ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​។​ លោក​ថា​ ការ​ដែល​ព្រះសង្ឃ​ចូលរួម​សង្កេតការណ៍​គឺជា​ការ​ល្អ​ និង​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​។​

​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖​ «​បើ​យើង​មើល​ទាក់ទង​ទៅ​នឹង​ឯករាជ្យ​របស់​ព្រះសង្ឃ​ ឬ​ក៏​ភាព​ស្មោះត្រង់​របស់​ព្រះសង្ឃ​ ដែល​ជា​ទ្រឹស្តី​ គុណ​តម្លៃ​ធំ​មួយ​របស់​ព្រះពុទ្ធ​សាសនា​  ខ្ញុំ​គិត​ថា​ ប្រសិនជា​ព្រះសង្ឃ​អាច​រៀ​ចំ​ជា​បណ្តាញ​ សម្រាប់​ធ្វើការ​សង្កេតការណ៍​ ក៏​ល្អ​ដែរ​ក្នុង​នាម​ជា​ពលរដ្ឋ​។​…​ជា​ទូទៅ​ដូច​ជា​គ្មាន​រឿង​អី​ ប៉ុន្តែ​មិនដឹង​ថា​តើ​ខាង​ គ​.​ជ​.​ប​ ហ្នឹង​មានគំនិត​យ៉ាងម៉េច​ហាក់ដូចជា​មាន​បំណង​ម​ករិត​បន្តឹង​ក្រុម​សង្កេតការណ៍​»​។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ អាណត្តិ​ទី​៥​ កាលពី​ឆ្នាំ​២០១៥​ គេ​សង្កេត​ឃើញ​ ព្រះសង្ឃ​ នៅ​ទូ​ទាំង​ប្រទេស​ មាន​សកម្មភាព​យ៉ាង​ខ្លាំង​ ក្នុង​វិស័យ​នយោបាយ​ ដោយ​បាន​និមន្ត​ទៅ​ បោះ​ឆ្នោត​  សង្កេតការណ៍​ បោះ​ឆ្នោត​ និង​ខ្លះ​ទៀត​ចូលរួម​មហា​ប្រជុំ​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​ លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​៕

Share

Image
Image
Image