en     km
en     km

យោធា​ថៃ​ចាប់ខ្លួន​មនុស្ស​១៥​នាក់​ ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​ទេសចរណ៍

Share

​ប្រទេសថៃ៖ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាលយោធា​ថៃ​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត​ទី​ ១៨​សីហា​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​យ៉ាង​ហោច​ណាស់​ 15​នាក់​ ដោយ​នាំ​ទៅ​ឃុំខ្លួន​នៅ​ឯ​បន្ទាយ​យោធា​មួយ​កន្លែង​។​

រូបភាពពី៖ CNA
រូបភាពពី៖ CNA

ជនសង្ស័យ​ទាំងនោះ​ ត្រូវ​គេ​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​និង​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​អ្នក​ទេសចរណ៍​នៅ​ទីកន្លែង​សក្ការៈបូជា​ នៃ​ទីក្រុង​ទេសចរណ៍​កាលពី​ស​ប្តា​ហ៍​មុន​។​

​ក្នុង​ហេតុការណ៍​នេះ​ ពុំ​មាន​ជន​ណា​ម្នាក់​ចេញ​មុខ​អះអាង​ ទទួលខុសត្រូវ​ចំពោះ​ ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ ដែល​បាន​វាយប្រហារ​ទីប្រជុំជន​នៃ​ភ្ញៀវ​ទេសចរណ៍​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត​ និង​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​ បាន​សម្លាប់​មនុស្ស​បួន​នាក់​ និង​រាប់​សិប​នាក់​រង​របួស​ រួម​ទាំង​ភ្ញៀវ​ ទេសចរណ៍​មក​ពី​អឺរ៉ុប​ផង​ដែរ​។​

​ក្រុម​អ្នកស៊ើប​អង្កេត​រង​សម្ពាធ​យ៉ាង​ខ្លាំង​ ដើម្បី​តាម​ចាប់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ឲ្យ​ឆាប់​បំផុត​។​ ប្រទេស​ថៃ​ពឹងផ្អែក​សេដ្ឋកិច្ច​លើ​វិស័យ​ទេសចរណ៍​ចំនួន​ ១០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុង​សរុប​របស់​ប្រទេស​នេះ​ និង​សេដ្ឋកិច្ច​មួយ​ផ្នែក​តូច​ជួយ​ដល់​វិស័យ​យោធា​។​

​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត​ម្សិលមិញ​នេះ​ ក្រុម​អ្នកស៊ើប​អង្កេត​បាន​បញ្ជាក់​ថា​ ពួក​គេ​បាន​ឃុំខ្លួន​ជនសង្ស័យ​ជា​ច្រើន​នាក់​។​

​លោក​វរសេនីយ៍ឯក​ Burin​ Tongprapai​ ទីប្រឹក្សា​ច្បាប់​របស់​រដ្ឋាភិបាលយោធា​បាន​ប្រាប់​ សារព័ត៌មាន​ថៃ​ថា​៖«​អាជ្ញាធរ​បាន​ឃុំខ្លួន​ជនសង្ស័យ​ 17​ នាក់​នៅ​បន្ទាយ​កងទ័ព​ ទី​១១​នៅ​ក្នុង​ទីក្រុង​បាងកក​។​ ប៉ុន្តែ​យើង​បាន​ដោះ​លែង​ពីរ​នាក់​ក្នុង​ចំណោម​នោះ​»​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ ឥឡូវនេះ​អាជ្ញាធរ​កំពុង​ស្វែងរក​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​ដែល​បាន​ដោះ​លែង​នោះ​មក​វិញ​ នៅ​ពេល​ដែល​ក្រុម​ទាំងមូល​ទំនងជា​ត្រូវ​បាន​ចោទប្រកាន់​នៅ​ ថ្ងៃ​សុក្រ​នេះ​៕​ប្រភព​:CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង