en     km
en     km

អ្នកស្រី​ ទេព​ វ​ន្នី​ ត្រឡប់​ទៅ​ដេក​នៅ​ពន្ធនាគារ​ព្រៃ​ស​ វិញ​ជា​លើក​ទី​៣​

Share

​ភ្នំពេញ៖ ចាប់តាំងពី​ជំ​លោះ​ដីធ្លី​តំបន់​បឹង​កក់​កើតឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១១​មក​ ប្រជាពលរដ្ឋ​ រស់នៅ​តំបន់​នោះ​បាន​នាំ​គ្នា​ចេញ​មក​តវ៉ា​យ៉ាង​សកម្ម​។​

អ្នកស្រី ទេព វន្នី ក្នុងការតវ៉ានាពេលកន្លងមក។
អ្នកស្រី ទេព វន្នី ក្នុងការតវ៉ានាពេលកន្លងមក។

ក្រុម​ស្ត្រី​ដែល​សកម្ម​មាន​ដូច​ជា​ អ្នកស្រី​ ទេព​ វ​ន្នី​ លោក​ យាយ​ ង៉ែត​ ឃុន​ (​ហៅ​ម៉ា​មី​)​ អ្នកស្រី​ ប៊ូ​វ​ សោភា​ អ្នកស្រី​ សុង​ ស្រី​លាភ​ ជាដើម​។​ ក្រៅពី​បញ្ហា​បឹង​កក់​ ពួក​គាត់​ក៏​បាន​ចូលរួម​ក្នុង​ការ​ទាមទារ​យុត្តិធម៌​ផ្សេងៗ​ជា​ច្រើន​ជាពិសេសការរំលោភ​ដីធ្លី​។​

​ដោយឡែក​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ជា​សមាជិក​មួយ​រូប​នៃ​ស្ត្រី​បឹង​កក់​ មាន​សកម្មភាព​ខ្លាំង​ជាងគេ​ក្នុង​ការ​តវ៉ា​។​ អ្នកស្រី​ បាន​ទទួល​ពានរង្វាន់​ស្ត្រី​ជា​មេដឹកនាំ​ពិភពលោក​របស់​អង្គការ​ វ៉ា​យ​ថ​ល​វ៉​យស៍​(Vital​ Voices)​របស់​អា​មេ​រិ​ក​ឆ្នាំ​២០១៣​។​ តែ​យ៉ាងណា​ក៏​ដោយ​អ្នកស្រី​ ទេព​ វ​ន្នី​ ហាក់​ពិសេស​ជាងគេ​ ដោយ​អ្នកស្រី​ បាន​ជាប់​ពន្ធនាគារ​ ២​ដង​ហើយ​។​នេះ​ជា​លើក​ទី​៣​ហើយ​ ដែល​ស្ត្រី​ឆ្នើម​រូប​នេះ​ ត្រូវ​បាន​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​។​

​ដើម្បី​ជ្រាប​ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖


អ្នកស្រី ទេព វន្នី ក្នុងការតវ៉ានាពេលកន្លងមក។
អ្នកស្រី ទេព វន្នី ក្នុងការតវ៉ានាពេលកន្លងមក។

 

 

 

 

Share

Image
Image
Image