អង្គការលើកលែងទោសអន្ដរជាតិ Amnesty International បានបញ្ចេញរបាយការណ៍របស់ខ្លួនជាថ្មីទៀត ដោយបង្ហាញថា មនុស្សជិត១ម៉ឺន៨ពាន់នាក់ បានស្លាប់នៅក្នុងពន្ធនាគារមួយចំនួន នៃប្រទេសស៊ីរី ចាប់តាំងពីមានការបះបោរឆ្នាំ២០១៤។
របាយការណ៍ថ្មីនេះ ត្រូវបានផ្សព្វផ្សាយបន្ដដោយបណ្ដាញផ្សាយព័ត៌មាន BBC ដោយបញ្ជាក់ថា អ្នកទោស ១២៧២៣នាក់ បានស្លាប់នៅក្នុងគុកនៃប្រទេសស៊ីរី គឺចាប់តាំងពី មានការបះបោរប្រឆាំងរបបប្រធានាធិបតី បាសា អាល់អាសាដ ហើយបើគិតពីចំនួនសមភាព គឺមាន១០ នាក់ស្លាប់ក្នុងមួយថ្ងៃ។
អង្គការលើកលែងទោសអន្ដរជាតិបានបញ្ជាក់ទៀតថា ពួកគេបានស្លាប់ដោយការសម្លាប់ផ្ទាល់ ការធ្វើទារុណកម្មដោយឆ្មាំគុក និងកងកំលាំងសន្ដិសុខរបស់រដ្ឋាភិបាល។
បើយោងតាមរបាយការណ៍អង្គការសហប្រជាជាតិ ចាប់តាំងពីប្រទេសនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិលមក នៅឆ្នាំ២០១១ គឺមនុស្សជាង២៥ម៉ឺននាក់បានស្លាប់ ហើយ១១លាននាក់បានខ្លាយជាជនភៀសសឹក៕