en     km
en     km

អាជ្ញាធរ​តួ​ក​គី​ឃុំខ្លួន​មនុស្ស​រហូត​ដល់​ ៤​ម៉ឺន​នាក់​ ចាប់ពី​តាំងពី​រដ្ឋប្រហារ​កើតឡើង​

Share

​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​តួ​ក​គី​ Binali​ Yildirim​ បាន​និយាយ​ថា​មនុស្ស​ ៤០០២៩​នាក់​ ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ​មិន​បាន​សម្រេច​ផ្ទុះ​ឡើង​កាលពី​ខែ​មុន​ ដែល​ចំនួន​នេះ​ច្រើន​បំផុត​នៃ​កំណត់​ត្រា​ពិភពលោក​។​

turkey1ក្នុង​ស​ន្ទ​រក​ថា​មួយ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​លោកនាយក​រដ្ឋមន្ត្រី​ Yildirim​ បាន​បញ្ជាក់​ថា​ មនុស្ស​ ២០៣៥៥​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​ពី​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ថ្ងៃ​ទី​ ១៥​កក្កដា​ ហើយ​ពួក​អ្នក​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​ ទៅ​និង​បព្វជិត​ មូ​ស្លី​ម​ ម្នាក់​ដែល​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​គឺ​លោក​ Fethullah​ Gulen​។​

​លោកនាយក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​មនុស្ស​ ៧៩៩០០​នាក់​ បាន​បញ្ឈប់​ពី​ក្រប​ខណ្ឌ​ការងារ​រដ្ឋ​ ហើយ​ ៤២៦២​នាក់​ មក​ពី​ក្រុមហ៊ុន​ និង​ស្ថាប័នឯកជន​នានា​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ការ​ផ្ទុះ​រដ្ឋប្រហារ​មិន​បាន​សម្រេច​នៅ​ប្រទេស​តួ​ក​គី​ កាលពី​ថ្ងៃ​ ១៥​កក្កដា​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជិត​ ២០០​នាក់​ស្លាប់​ ហើយ​ ឧត្ដមសេនីយ៍​ជា​ច្រើន​រូប​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​នៅ​ថ្ងៃ​នោះ​៕​ ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image