en     km
en     km

ស្ត្រី​ជនជាតិ​អេ​ស្ប៉ា​ញ​ តវ៉ា​ឱ្យ​ដោះ​លែង​ស្រី្ត​បឹង​កក់​ត្រូវ​បាន​បណ្តេញ​ពី​កម្ពុជា​

Share

ភ្នំពេញ៖ ​ស្ត្រី​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​ ដែល​ចូលរួម​តវ៉ា​ ឱ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​ពីរ​រូប​ គឺ​អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភា​ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៧​ខែសីហា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​នាំ​ខ្លួន​ទៅ​សាកសួរ​។​

ស្ដ្រី​​ជនជាតិ​ អេ​ស្ប៉ា​ញ​ ឈ្មោះ​ថា​ ម៉ា​ហ្គា​ អូ​ជី​សា​ ទី​ហ្គា​ឌូ​ ដែលបានបាន​ស្រែក​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​កញ្ញា​ ប៉ូវ​ សោភា​ត្រូវបានត្រូវ​បាន​បណ្តេញចេញ​ពី​កម្ពុជា
ស្ដ្រី​​ជនជាតិ​ អេ​ស្ប៉ា​ញ​ ឈ្មោះ​ថា​ ម៉ា​ហ្គា​ អូ​ជី​សា​ ទី​ហ្គា​ឌូ​ ដែលបានបាន​ស្រែក​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៉ូវ​ សោភា​ត្រូវបានត្រូវ​បាន​បណ្តេញចេញ​ពី​កម្ពុជា

​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​មួយ​ លោក​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​ បានឱ្យ​ដឹង​ថា​ ស្ត្រី​ជនជាតិ​អេ​ស្ប៉ា​ញ​ឈ្មោះ​ ម៉ា​ហ្គា​ អូ​ជី​សា​ ទី​ហ្គា​ឌូ​ (​ MAR​ GARITA​ LORRTO​ )​ អាយុ​៤០​ឆ្នាំ​ កាន់​លិខិតឆ្លងដែន​លេខ​ AAJ879772​  ត្រូវ​បាន​បណ្តេញចេញ​ តាម​ជើង​យន្តហោះ​ TG​ 585​ ភ្នំពេញ​ទៅ​ បាងកក​-​បា​សេ​ឡូ​ណា​ ប្រទេស​អេ​ស្ប៉ា​ញ​ នៃ​ប្រទេស​កំណើត​របស់​ស្ត្រី​នេះ​ដោយ​ធ្វើ​ឡើង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​ ១៧​ខែសីហា​ ឆ្នាំ​២០១៦​។

​លោក​ អ៊ុ​ក​ ហៃ​សីឡា​ បន្ត​ថា​ ការ​បណ្តេញចេញ​នេះ​ ដោយសារ​តែ​ស្ត្រី​រូប​នេះ​ បាន​ចូលរួម​សកម្មភាព​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ជា​ច្រើន​សបា្ត​ហ៍​ហើយ​បាន​ចូលរួម​តវ៉ា​ និង​ពាក់អាវ​ខ្មៅ​ដូច​អ្នក​សហគមន៍​ បឹង​កក​-​បុរី​កីឡា​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់​ សន្តិសុខ​សង្គម​ និង​បាន​លួច​ស្នាក់​នៅ​ ធ្វើការ​ដោយ​ខុសច្បាប់​ (​គ្មាន​សៀវភៅ​ការងារ​)​។​

​សូម​ជម្រាប​ផង​ដែរ​ថា​ ស្ដ្រី​ជនជាតិ​អេ​ស្ប៉ា​ញ​ ឈ្មោះ​ថា​ ម៉ា​ហ្គា​ អូ​ជី​សា​ ទី​ហ្គា​ឌូ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ ទៅ​កាន់​អគ្គស្នងការដ្ឋាន​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​ កាល​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦​សីហា​ បន្ទាប់​ពី​ស្ដ្រី​រូប​នោះ​បាន​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង​ស្ដ្រី​បឹង​កក់​ពីរ​រូប​នេះ​ដែល​បាន​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ ក្រោយ​ពី​បាន​ធ្វើ​យុទ្ធនាការ​«​ថៃ្ង​ចន្ទ​ពណ៌​ខ្មៅ​»​។​ ​

Share

Image
Image
Image