ភ្នំពេញ៖ ថ្មីៗនិស្សិតស្រីកម្ពុជាម្នាក់បានទទួលជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោកនៅក្នុងចំណោមបេក្ខជន ចូលរួមប្រឡងមកពី ១៨៣ ប្រទេស លើមុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុ។
ពានរង្វាន់នេះ រៀបចំដោយ សមាគមគណនេយ្យករនៃប្រទេសអង់គ្លេស(ACCA)។
និស្សិតឆ្នាំទី៣ ជំនាញគណនេយ្យ នៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល កញ្ញា សុង ពេជ្រប៉ូលីន ទទួលបានពិន្ទុលើសគេក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ទូទាំងពិភពលោកគឺ ៩៧ ពិន្ទុ លើវិញ្ញាសារសរសេរ នៃមុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុ។
ភាពជោគជ័យមិនមែនកើតឡើង ដោយគ្មានការខិតខំនោះទេ។ នេះជាការលើកឡើងរបស់ ម្ចាស់ជ័យលាភី កញ្ញា សុង ពេជ្រប៉ូលីន។
តើកញ្ញា សុង ពេជ្រប៉ូលីន អាយុ ២០ឆ្នាំ ត្រូវឆ្លងកាត់យ៉ាងណាខ្លះទើបបានជោគជ័យ? សូមស្ដាប់ជីវ:ព័ត៌មានដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖