en     km
en     km

នាវា​ដឹក​ប្រេង​មួយ​គ្រឿង​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ត្រូវ​ចោរ​សមុទ្រ​ប្លន់​

Share

ម៉ា​ឡេ​ស៊ី៖ ពួក​មន្ត្រី​សន្តិសុខ​សមុទ្រ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និយាយ​ថា​ នាវា​ដឹក​ប្រេង​ដ៏​ធំ​មួយ​ ដោយ​ផ្ទុក​ប្រេង​ ៩០០​ពាន់​លី​ត្រ​ ត្រូវ​បាន​ចោរ​សមុទ្រ​ប្លន់​ នាំ​ទៅ​កាន់​សមុទ្រ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​

នាវាដឹកប្រេង​ មានឈ្មោះ​ MT​ Vier​ Harmoni​ ត្រូវ​បាន​ចោរប្លន់​នាំ​ចេញពី​កំពង់​ផែ​ របស់​វា​នៅ​ Tanjung​ Pelepas​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី។
នាវាដឹកប្រេង​ មានឈ្មោះ​ MT​ Vier​ Harmoni​ ត្រូវ​បាន​ចោរប្លន់​នាំ​ចេញពី​កំពង់​ផែ​ របស់​វា​នៅ​ Tanjung​ Pelepas​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី។

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​រាយការណ៍​ថា​ នាវា​នេះ​ មានឈ្មោះ​ MT​ Vier​ Harmoni​ ត្រូវ​បាន​ចោរប្លន់​នាំ​ចេញពី​កំពង់​ផែ​ របស់​វា​នៅ​ Tanjung​ Pelepas​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​នាយក​ ទីភ្នាក់ងារ​សន្តិសុខ​ ដែនសមុទ្រ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​សរសេរ​លើ​ Tweeter​ របស់​លោក​ថា​ គេ​ជឿ​ថា​នាវា​នេះ​ត្រូវ​ចោរប្លន់​នាំ​ទៅ​កាន់​កោះ​ Batam​ នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​

​តាម​អាជ្ញាធរ​ ប្រេង​ឥន្ទៈ​ដែល​ផ្ទុក​ដោយ​នាវា​នេះ​ មាន​តម្លៃ​ជាង​៤០​ម៉ឺន​ដុល្លារ​៕​ ប្រភព​:BBC

Share

Image
Image
Image