ម៉ាឡេស៊ី៖ ពួកមន្ត្រីសន្តិសុខសមុទ្រនៃប្រទេសម៉ាឡេស៊ី និយាយថា នាវាដឹកប្រេងដ៏ធំមួយ ដោយផ្ទុកប្រេង ៩០០ពាន់លីត្រ ត្រូវបានចោរសមុទ្រប្លន់ នាំទៅកាន់សមុទ្រនៃប្រទេសឥណ្ឌូនេស៊ី។
បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា នាវានេះ មានឈ្មោះ MT Vier Harmoni ត្រូវបានចោរប្លន់នាំចេញពីកំពង់ផែ របស់វានៅ Tanjung Pelepas នៃប្រទេសម៉ាឡេស៊ី។
នាយក ទីភ្នាក់ងារសន្តិសុខ ដែនសមុទ្រនៃប្រទេសម៉ាឡេស៊ី បានសរសេរលើ Tweeter របស់លោកថា គេជឿថានាវានេះត្រូវចោរប្លន់នាំទៅកាន់កោះ Batam នៃប្រទេសឥណ្ឌូនេស៊ី។
តាមអាជ្ញាធរ ប្រេងឥន្ទៈដែលផ្ទុកដោយនាវានេះ មានតម្លៃជាង៤០ម៉ឺនដុល្លារ៕ ប្រភព:BBC
Post Views: 217