en     km
en     km

សកម្មជន​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភា​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ​

Share

ភ្នំពេញ៖ សកម្មជន​ដីធ្លី​សហគមន៍​បឹង​កក់​ អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភា​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ បញ្ជូន​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ពុធ​ទី​១៧​សីហា​ ពាក់ព័ន្ធ​ការ​រៀបចំ​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​ទាមទារ​ឱ្យ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​។​

សកម្មជនថ្ងៃចន្ទពណ៌ខ្មៅអ្នកស្រី ទេព វន្នី និងអ្នកស្រី ប៊ូវ សោភា ត្រូវបាននាំខ្លួនទៅតុលាការនៅម៉ោង៧និង១០នាទីព្រឹក ថ្ងៃពុធទី១៧សីហានេះ។
សកម្មជនថ្ងៃចន្ទពណ៌ខ្មៅអ្នកស្រី ទេព វន្នី និងអ្នកស្រី ប៊ូវ សោភា ត្រូវបាននាំខ្លួនទៅតុលាការនៅម៉ោង៧និង១០នាទីព្រឹក ថ្ងៃពុធទី១៧សីហានេះ។

សកម្មជន​ដីធ្លី​បឹង​កក់​ទាំង​២​នាក់​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ ខណ្ឌដូនពេញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ ចាប់​ឃាត់ខ្លួន​ ស្ត្រី​ទាំង​២​នាក់​ ក្នុង​ពេល​ធ្វើ​សកម្មភាព​យុទ្ធនាការ​អាវ​ខ្មៅ​។​

​យុទ្ធនាការ​អាវ​ខ្មៅ​ ដែល​បង្កើត​ឡើង​ដោយ​ អង្គការ​សង្គម​ស៊ី​វិល​ និង​ជន​មួយ​ចំនួន​ ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ ក្រោយ​ពី​មានការ​ឃាត់ខ្លួន​ មន្ត្រី​អា​ដ​ហុ​ក​៤​នាក់​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ម្នាក់​។​

​ប៉ុន្តែ​យុទ្ធនាការ​នេះ​ ត្រូវ​បាន​ហាមឃាត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ហេតុផល​ថា​ ជា​ចលនា​ បដិវត្ត​ពណ៌​។​

​ករណី​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ធ្វើ​ឡើង​ រៀងរាល់ថ្ងៃ​ចន្ទ​ ដោយ​មន្ត្រី​សង្គម​ស៊ី​វិល​ និង​អ្នកលេង​បណ្ដាញ​សង្គម​។​

​ចាប់តាំងពី​មានការ​ឃុំខ្លួន​ មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ លោក​ នី​ ចរិយា​ នៅ​ចុងខែ​ឧសភា​មក​នោះ​ គឺ​ មនុស្ស​ជាង​១០​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ​ ដោះ​លែង​ទៅ​វិញ​ បន្ទាប់​ពី​បង្ខំ​ឱ្យ​ពួក​គេ​ផ្ដិត​មេដៃ​ សន្យា​លែង​ធ្វើ​សកម្មភាព​ដូចនេះ​។​

​តែ​ចំពោះ​ អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភា​ ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​ បន្ទាប់​ពី​បាន​ឃុំខ្លួន​២​ថ្ងៃ​ហើយ​ ក្រោយ​ពី​សាកសួរ​រក​ អ្នក​នៅ​ពីក្រោយ​ ការ​រៀបចំ​នេះ​ និង​ មូលហេតុ​រៀបចំ​ថ្លុក​ទីងមោង​កំបុត​ក្បាល​ដាក់​កប់​ក្នុង​ដី​ ដែល​គេ​ថា​តំណាង​ឱ្យ​ មន្ត្រី​តុលាការ​ ពុក​រលួយ​៕

Share

Image
Image
Image