loader

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​សន្យា​ចូលរួម​យ៉ាង​សកម្ម​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

ហ្សា​ការ​តា​៖​ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ចូ​កូ​វី​ដូ​ដូ​(​ Joko​ Widodo​ )​បានឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គា​រ៍​ទី​១៦​សីហា​នេះ​ថា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នឹង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដែនដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters
សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters

​លោក​ វី​ដូ​ដូ​ ថ្លែង​ថា​៖​ «​យើង​នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិភាព​នូវ​ជម្លោះ​អន្តរជាតិ​នេះ​»​ ។​

​លោក​ប្រធានាធិបតី​បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ទិវា​ បុណ្យ​ឯករាជ​ជាតិ​របស់​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​មុន​។​

​សូម​រំលឹក​ថា​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ បាន​សម្រេច​កាលពី​ខែ​មុន​ ដោយ​បាន​ច្រាន​ចោលការ​ទាមទារ​ផ្លូវទឹក​ពី​សំណាក់​ចិន​ ហើយ​ថា​ចិន​គ្មាន​ភស្តុ​តាង​ណាមួយ​មក​បញ្ជាក់​ថា​ ដែនទឹក​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នោះ​។​

​ជាង​នេះ​ទៅ​ទៀត​ តុលាការអន្តរជាតិ​នេះ​ក៏​បាន​ប្រកាស​ថា​ ចិន​បាន​រំលោភសិទ្ធិ​អធិបតេយ្យភាព​របស់​ហ្វី​លី​ពី​ន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ ការ​សម្រេច​នេះ​ បាន​ធ្វើ​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង​ខឹងសម្បា​យ៉ាង​ខ្លាំង​ ហើយ​ចិន​ក៏​បាន​ច្រានចោល​នូវ​សិទ្ធិ​អំណាច​របស់​តុលាការអន្តរជាតិ​មួយ​នេះ​ផង​ដែរ​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x