en     km
en     km

?ស្ត្រី​ជនបរទេស​ម្នាក់​ស្រែក​តវ៉ា​ឱ្យ​ដោះ​លែង​អ្នកស្រី​ទេព​ វ​ន្នី​ និង​​អ្នកស្រី​ ប៊ូ​វ​ សោភា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​

Share

​ភ្នំពេញ៖ ស្ដ្រី​ជនបរទេស​ម្នាក់​ស្លៀកពាក់​ខោអាវ​ខ្មៅ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ ទៅ​កាន់​អគ្គស្នងការ​គ្រប់គ្រង​ជន​អន្ដោ​ប្រវេ​ស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ ស្ដ្រី​រូប​នោះ​បាន​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង​ស្ដ្រី​បឹង​កក់​ពីរ​រូប​ដែល​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​។​

ស្ដ្រី​​ជនជាតិ​ អេ​ស្ប៉ា​ញ​ ឈ្មោះ​ថា​ ម៉ា​ហ្គា​ អូ​ជី​សា​ ទី​ហ្គា​ឌូ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​នាំ​ខ្លួន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​គ្រប់គ្រង​ជន​អន្ដោ​ប្រវេ​ស​នៃ​ក្រសួងមហាផ្ទៃដែលបានបាន​ស្រែក​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​កញ្ញា​ ប៉ូវ​ សោភា
ស្ដ្រី​​ជនជាតិ​ អេ​ស្ប៉ា​ញ​ ឈ្មោះ​ថា​ ម៉ា​ហ្គា​ អូ​ជី​សា​ ទី​ហ្គា​ឌូ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​នាំ​ខ្លួន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​គ្រប់គ្រង​ជន​អន្ដោ​ប្រវេ​ស​នៃ​ក្រសួងមហាផ្ទៃដែលបានបាន​ស្រែក​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​​អ្នកស្រី​ ប៉ូវ​ សោភា

​តាម​សេចក្ដីរាយការណ៍​របស់​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​FM102​ ស្ដ្រី​ជនបរទេស​នោះ​គឺជា​ជនជាតិ​ អេ​ស្ប៉ា​ញ​ មានឈ្មោះ​ថា​ ម៉ា​ហ្គា​ អូ​ជី​សា​ ទី​ហ្គា​ឌូ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​នាំ​ខ្លួន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​គ្រប់គ្រង​ជន​អន្ដោ​ប្រវេ​ស​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​សួរនាំ​ អំពី​ការ​ប្រើប្រាស់​លិខិតឆ្លងដែន​ ទិដ្ឋាការ​ និង​ការងារ​របស់​ស្ដ្រី​រូប​នេះ​នៅ​កម្ពុជា​។​

​តាម​ប្រភព​ដដែល​ស្ដ្រីជន​បរទេស​រូប​នេះ​ បាន​ស្រែក​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​​អ្នកស្រី​ ប៉ូវ​ សោភា​ សកម្មជន​សហគមន៍​បឹង​កក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​តាំងពី​ល្ងាច​ថ្ងៃ​ ចន្ទ​ ទី​ ១៥​សីហា​។​

​អ្នក​ស្ដ្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៉ូវ​ សោភា​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ គឺ​នៅ​ខណៈ​ពួក​គាត់​ដឹកនាំ​ ការ​តវ៉ា​ឲ្យ​ដោះ​លែង​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ថ​ហុ​ក​ មន្ដ្រី​ គ​.​ជ​.​ប​ លោក​ នី​ ច​រិ​យ៉ា​ និង​ទាមទារ​រក​យុ​ត្ដិ​ធ​ម៍​ជូន​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ ១០​កក្កដា​។​

​តាម​ពលរដ្ឋ​ម្នាក់​មក​ពី​សហគមន៍​បឹង​កក់​ ដែល​បាន​ចូល​ជួប​អ្នកស្រី​ ទេព​ វ​ន្នី​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​អ្នកស្រី​ ទេព​ វ​ន្នី​ និង​​អ្នកស្រី​ ប៉ូវ​ សោភា​ អាច​នឹង​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​នៅ​ម៉ោង​ ១២​ ថ្ងៃ​ត្រង់នេះ​ ដើម្បី​សាកសួរ​ពី​អ្នក​នៅ​ពីក្រោយ​នៃ​ការ​រៀបចំ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​៕

Share

Image
Image
Image