en     km
en     km

🔊អ្នក​ច្បាប់​បកស្រាយ​អំពី​ជនបរទេស​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​អ្នក​ក្លែង​ឯកសារ​នឹង​មានទោស

Share

​ភ្នំពេញ៖ ឯកសារ​គោល​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​អត្តសញ្ញាណប័ណ្ណ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​កាន់​យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

nec11កន្លង​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បាន​បញ្ជាក់​ថា​បុគ្គល​ណា​ក៏​ដោយ​ទោះជា​មិន​មាន​ចេះ​និយាយ​ភាសា​ខ្មែរ​ ឲ្យ​តែ​មាន​អត្ត​សញ្ញាប័ណ្ណ​គឺ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។​ អង្គការ​ដែល​ធ្វើ​ការងារ​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​ថា​គ​.​ជ​.​ប​ មាន​សិទ្ធិ​សង្ស័យ​លើ​ឯកសារ​របស់​ជនបរទេស​នោះ​ថា​តើ​ មាន​ភាព​ត្រឹមត្រូវ​ដែរ​ឬទេ​។​

​យ៉ាងណា​មន្ត្រី​គ​.​ជ​.​ប​ ថា​ គេ​អាច​ប្ដឹង​ រក​ការ​ពិត​ទៅ​តុលាការ​លើ​បុគ្គល​ កាន់​ឯកសារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មិន​ត្រឹមត្រូវ​ ខណៈ​អ្នក​ច្បាប់​ថា​ អ្នក​បន្លំ​ឯកសារ​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​នឹង​មានទោស​។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ មាន​សេ​ក្តី​រាយការណ៍​៖

​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជំពូក​ទី​៣​ ស្ដី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​បញ្ជី​បោះ​ឆ្នោត​ត្រង់​មាត្រា​១២​ បញ្ជាក់​ថា​ដើម្បី​បោះ​ឆ្នោត​បាន​ប្រជាពលរដ្ឋ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​ដោយ​ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខណ​ដូច​ខាងក្រោម​៖

​មាន​សញ្ជាតិ​ខ្មែរ​ មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​គិតដល់​ថ្ងៃ​បោះ​ឆ្នោត​មាន​លំនៅ​ឋាន​ ឬ​ទី​សំណាក់​ក្នុង​ឃុំ​សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​បោះ​ឆ្នោត​ជាដើម​។​

​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក ​ហង្ស ​ពុទ្ធា ​បាន​លើ​ឡើង​ថា​ គ​.​ជ​.​ប​ ធ្វើ​តាមតែ​ច្បាប់​ដែល​បាន​ចែង​តែ​ប៉ុណ្ណោះ​។​

​លោក​បន្ត​ថា​នៅ​ពេល​ប្រជាពលរដ្ឋ​មាន​ឯកសារ​គ្រប់គ្រាន់​ មន្ត្រី​ចុះ​ឈ្មោះ​ត្រូវ​តែ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​ត្រឹមត្រូវ​ព្រោះ​បើ​មិន​ដូច្នោះ​នឹង​ ត្រូវ​មានទោស​ពី​បទ​រារាំង​។​ ​តែ​យ៉ាងណា​លោក​ថា​ ចំពោះ​ជនបរទេស​ដែល​សង្ស័យ​ថា​មាន​ឯកសារ​មិន​ស្របច្បាប់​ គឺ​ តំណាង​បក្សនយោបាយ​ ឬ​ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​។​

លោក​ ហង្ស​ ពុទ្ធា​៖‹‹​គ​.​ជ​.​ប​អ្វី​ដែល​ច្បាប់​ចែង​គឺ​មាន​អត្តសញ្ញាណប័ណ្ណ​ គឺ​អាច​ចុះ​ឈ្មោះ​បាន​បើ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ប្រជាពលរដ្ឋ​ទូទៅ​អាច​ប្ដឹង​ជំទាស់​ ចំពោះ​សមី​រូប​ណា​ដែល​យើង​សង្ស័យ​ថា​មិន​មាន​សញ្ជាតិ​ខ្មែរ​››​។​

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គកាឃ្លាំមើលការបោះឆ្នោត Comfrel
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គកាឃ្លាំមើលការបោះឆ្នោត Comfrel

ជុំវិញ​ចំនុច​នេះ​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​ថា​ខុមហ្វ្រែល​ មាន​ប្រសាសន៍​ថា​ គ​.​ជ​.​ប​ មាន​សិទ្ធិ​ក្នុង​ការ​សង្ស័យ​បុគ្គល​ទាំងនោះ​បាន​ដែរ​ដោយ​ជូនដំណឹង​ទៅ​អាជ្ញាធរ​ និង​ក្រសួងមហាផ្ទៃ​ដើម្បី​ពិនិត្យ​មើល​ករណី​នេះ​ឡើង​វិញ​។​

​លោក​ថា​តែបើ​បុគ្គល​នោះ​មាន​ឯកសារ​ត្រឹមត្រូវ​ គឺ​ត្រូវ​តែ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​ជនបរទេស​នោះ​។​ ប៉ុន្តែ​ គេ​ត្រូវ​ផ្ទៀងផ្ទាត់់​ឯកសារ​ពាក់ព័ន្ធ​ជា​ពិសេស​ ឯកសារ​ផ្ដល់​សញ្ជាតិ​ដែល​ ជា​រាជ​ក្រិត​របស់​ព្រះមហាក្សត្រ​ ដោយ​អនុលោម​តាម​ច្បាប់​សញ្ញា​តិ​មាត្រា​៨​។​

លោក​ គល់​ បញ្ញា​៖‹‹​ខ្ញុំ​ចង់​និយាយ​ពិ​ជនបរទេស​ដេ​ល​មិន​ចេះ​ភាសា​ខ្មែរ​គ​.​ជ​.​ប​មាន​សិទ្ធ​សង្ស័យ​នឹង​បាន​ ហើយ​ឯកសារ​នឹង​អាច​ឲ្យ​ទៅ​អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​ក្រសួងមហាផ្ទៃ​គេ​មាន​បញ្ជាក់​មក​ថា​ឯកសារ​នឹង​ពិតជា​ត្រឹមត្រូវ​អត់​ព្រោះថា​គ​.​ជ​.​ប​គ្មាន​លទ្ធភាព​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​បាន​ទេ​នៅ​ក្នុង​សេ​ក្តី​ប្រកាស​របស់​ក្រសួង​ម​មហាផ្ទៃ​ស្ដី​ពី​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​មាត្រា​៨​បើ​អ្នក​ទទួល​បាន​ក្តី​តែបើ​គេ​រក​ឃើញ​ថា​មិន​មាន​សញ្ញា​ខ្មែរ​ក៏​គេ​អាច​ដកហូត​វិញ​បាន​ដែល​››​។​

​ចំណែក​លោក​ សួន​ វី​សាល​ អ្នក​ច្បាប់​មាន​ប្រសា​ស​ថា​អ្នក​ដែល​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដោយ​មិន​បាន​ទទួល​បាន​ព្រះរាជ​ក្រិត​ពី​ព្រះមហាក្សត្រ​ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ ទោស​ ចំពោះ​អ្នក​ប្រើប្រាស់​ឯកសារ​ក្លែង​នោះ​ក៏​ត្រូវ​មានទោស​ដែរ​។​​

​លោក​ សួន​ វិសាល​៖ ‹‹​កាលណា​ធ្វើ​ខុសច្បាប់​វា​ចូល​រឿង​ព្រហ្មទណ្ឌ​អ​ញ្ចឹ​អ្នកចាត់ការ​ចូល​នគ​បាល​ព្រហ្មទណ្ឌ​ហើយ​គ្រប់​បទល្មើស​ទាំងអស់​នគ​បាល​យុ​ត្ត​ធ​ម៍​ត្រូវ​ចាក់​ការ​បាន​។​ត្រូវ​ស៊ើប​មើល​ថា​ប័ណ្ណ​នឹង​ចេញ​កម​ពី​ណា​កាលណា​មាន​ពាក្យបណ្ដឹង​។​កាល​ពា​ឃើញ​ខុស​ត្រូវ​ចាប់​ម្នាក់​នឹង​ដាក់គុក​អ្នក​ប្រើប្រាស់​ក៏​មានទោស​ពី​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​››​។​

​ជាមួយ​គ្នា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​ថា​ នឹង​ពិនិត្យ​មើល​ច្បាប់​សញ្ជាតិ​ និង​ច្បាប់​អន្តោ​ប្រវេ​ស្ត​ឡើង​វិញ​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ទៅ​កាន់​សកម្មជន​គណបក្ស​លោក​ នៅ​ចាក់​អង្រែ​លើ់​ នៅ​ថ្ងៃនេះ​ថា​ ការ​ពិនិត្យ​មើល​ ច្បាប់​ទាំង​ពីរ​នេះ​ ដោយសារ​មានការ​សង្ស័យ​ករណី​ជនបរទេស​ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​នៅ​កម្ពុជា​ទោះជា​ជន​នោះ​មិន​បាន​បំពេញ​ តាម​ច្បាប់​សញ្ជាតិ​ ក៏​ដោយ​នោះ​។

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​៖‹‹​រយៈពេល​ប៉ុ​ន្មា​ថ្ងៃ​មកនេះ​មន្ត្រី​គ​.​ជ​.​ប​ ជន​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ជុំវិញ​ការ​លើក​ឡើង​នេះ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ស​ប្តា​ហ៍​នេះ​សិក្ខាសាលា​ដើម្បី​ស្វែង​យល់​ស្តី​ពី​ច្បាប់​សញ្ញា​ជាតិ​ច្បាប់​អន្តោ​ប្រវេ​ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​››​។​

​ជនបរទេស​ ដែល​ត្រូវ​ បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​សង្ស័យ​ថា​ មាន​សិទ្ធិ​ចុះ​បោះ​ឆ្នោត​បាន​គឺ​ ជនជាតិ​វៀតណាម​ ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ប្រទេស​កម្ពុជា​ នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ ២​គឺ​ការ​បោះ​ឆ្នោត​ក្រុម​ ប្រឹក្សា​ឃុំ​សង្កាត់​ ខែមិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ សភា​ ឆ្នាំ​២០១៨​ ដែល​អ្នក​សង្កេតការណ៍​យល់​ឃើញ​មាន​ថា​ សារសំខាន់​ព្រោះ​ការ​បោះ​ឆ្នោត​លើក​នេះ​ ក្រោម​ការ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ ដោយ​មាន​សហភាព​អឺរ៉ុប​ និង​ ប្រទេស​ជប៉ុន​ ជួយ​សហការ​ការងារ​ បច្ចេកទេស​៕

Share

Image
Image
Image