en     km
en     km

បទ​សម្ភាសន៍​៖​ តើ​មាន​លក្ខខណ្ឌ​អ្វីខ្លះ​ទើប​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​?🔊

Share

​ភ្នំពេញ៖ នៅ​សល់​តែ​ ប៉ុន្មាន​ថ្ងៃ​ទៀត​ ប៉ុណ្ណោះ​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នឹង​ចាប់ផ្ដើម​ហើយ​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់គឺ​ត្រូវ​ យល់​ជា​មុន​ថា​ លក្ខខណ្ឌ​អ្វីខ្លះ​នាំ​ឱ្យ​ទទួល​បានការ​ចុះ​ឈ្មោះបោះ​ឆ្នោត​​ គេត្រូវ​សិក្សា​ និង​មើល​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ត្រង់​ ជំពូក​ទី​៣​ មាត្រា​ ១២​ ។​

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គកាឃ្លាំមើលការបោះឆ្នោត Comfrel
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គកាឃ្លាំមើលការបោះឆ្នោត Comfrel

បើ​បាន​អាន​និង​ស្វែង​យល់​ បន្ថែម​ទៀត​ គឺ​អាច​ដឹង​ថា​ អ្នក​បាន​គោរព​ លក្ខខណ្ឌ​អ្វីខ្លះ​ ទើប​ អ្នក​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ ទើប​អាច​ឈ្មោះ​ចុះ​បោះ​ឆ្នោត​ បាន​ហើយ​ ជន​ណាខ្លះ​មិន​ត្រូវ​បាន​អនុ​ញ្ញ​ត​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ តាម​ការ​សិក្សា​គឺ​មាន​៣​ចំនុច​សំខាន់ៗ​។​

​បើ​យោង​តាម​ មាត្រា​១២​នៃ​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ បាន​ចែង​ថា​៖

-​ដើម្បី​បោះ​ឆ្នោត​ ប្រជាពលរដ្ឋ​ ត្រូវ​ មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​មាន​អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​។​
-​ដើម្បី​ មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​បោះ​ឆ្នោត​ ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖
-​មាន​សញ្ជាតិ​ខ្មែរ​
-​មាន​អាយុ​១៨​ឆ្នាំ​ ឡើង​ទៅ​ គិតដល់​ថ្ងៃ​បោះ​ឆ្នោត​ និង​មាន​លំនៅ​ឋាន​ ឬ​ទី​សំណាក់​ក្នុង​ឃុំ​ សង្កាត់​ដែល​សម័យ​ខ្លួន​ត្រូវ​បោះ​ឆ្នោត​។​

​ទាក់ទិន​ជនបរទេស​វិញ​ ដែល​គាត់​ស្នាក់​នៅ​ ឬ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ថា​តើ​ ជន​នោះ​ ត្រូវ​មាន​លក្ខខណ្ឌ​អ្វីខ្លះ​ ទៀត​ ដូច​ពលរដ្ឋ​ខ្មែរ​ឬទេ​ ។​

​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គកា​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ Comfrel​ ដូច​តទៅ​៖

 

Share

Image
Image
Image