Rio Olympics 2016 ៖ គិតត្រឹមថ្ងៃទី១៥ សីហា នេះ មហាអំណាចពិភពលោកគឺសហរដ្ឋអាមេរិក ទទួលបានមេដាយមាសច្រើនជាងគេក្នុងតារានៃព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងរីយ៉ូត ប្រទេសប្រើស៊ីល។ចំណែក មហាយក្សអាស៊ីគឺប្រទេសចិន ត្រូវធ្លាក់មកលេខ ៣វិញ បន្ទាប់ចក្រភពអង់គ្លេសបានវ៉ាយកតំណែងលេខពីរពីចិនជាបណ្តុះអាសន្ន។ នេះបើយោងតាមតារាចំណាច់ថ្នាក់ជ័យលាភីរបស់ BBC ។
យោងតាមតារាជ័យលាភីបណ្តុះអាសន្ននេះគឺ
សហរដ្ឋអាមេរិក ៖ឈរនៅលំដាប់ថ្នាក់លេខ ១ មានមេដាយមាស ចំនួន ២៦, ប្រាក់ ២១, សំរិត ២២ សរុបមាន ៦៩មេដាយ។
ចំណែកចក្រភពអង់គ្លេស៖ ឈរនៅលំដាប់ថ្នាក់លេខ ២ មានមេដាយមាស ចំនួន ១៥, ប្រាក់ ១៦, សំរិត ៧ សរុបមាន ៣៨ មេដាយ។
ប្រទេសចិន៖ ឈរនៅលំដាប់ថ្នាក់លេខ ៣ មានមេដាយមាស ចំនួន ១៥, ប្រាក់ ១៣, សំរិត ១៧ សរុបមាន ៤៥មេដាយ។
ប្រទេសរុស្ស៊ី ៖ ឈរនៅលំដាប់ថ្នាក់លេខ ៤ មានមេដាយមាស ចំនួន ៩, ប្រាក់១១, សំរិត ១០ សរុបមាន ៣០មេដាយ។
រីឯប្រទេសអាឡឺម៉ង់៖ ឈរនៅលំដាប់ថ្នាក់លេខ ៥ មានមេដាយមាស ចំនួន ៨, ប្រាក់ ៥, សំរិត ៤ សរុបមាន ១៧ មេដាយ។
ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានវិញ
ប្រទេសថៃ៖ ឈរនៅលំដាប់ថ្នាក់លេខ ១៩ ស្ទួន មានមេដាយមាសចំនួន ២, ប្រាក់ ១ , សំរិត ១ សរុបមាន ៤ មេដាយ។
ប្រទេសវៀតណាម៖ ឈរនៅលំដាប់ថ្នាក់លេខ ៣៥ស្ទួន មានមេដាយមាសចំនួន ១ ,ប្រាក់ ១ សរុបមាន ២ មេដាយ។
ប្រទេសសិង្ហាបុរី៖ ឈរនៅលំដាប់ថ្នាក់លេខ ៤៤ស្ទួន មានមេដាយមាសចំនួន ១ សរុបមាន ១ មេដាយ។
ប្រទេសឥណ្ឌូនេស៊ី៖ ឈរនៅលំដាប់ថ្នាក់លេខ ៤៩ស្ទួន មានមេដាយប្រាក់ ២ សរុបមាន ២ មេដាយ។
ប្រទេសហ្វីលីពិន៖ ឈរនៅលំដាប់ថ្នាក់លេខ ៥៤ស្ទួន មេដាយ ប្រាក់១ , សរុបមាន ១មេដាយ។
រីឯកម្ពុជាដែលបានបញ្ជូនអត្តពលិកចំនួន ៦រូប ធ្វើការប្រកួតប្រជែងលើ៤ វិញ្ញាសា នៅមិនទាន់ទទួលបានមេដាយនៅឡើយនោះទេ។
ប្រភព៖BBC