loader

លោក​ Donald​ Trump​ ច្រានចោល​ព័ត៌មាន​មួយ​ដែល​ថា​ លោក​ស្លាប់​ដោយ​គាំងបេះដូង​

USA៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ Donald​ Trump​ បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សាយ​ថា​ លោក​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​។​ លោក​បាន​ថ្លែង​ដូចនេះ​ នៅ​ខណៈ​លោក​ថ្លែង​សុន្ទរកថា​ឆ្លើយ​តប​នឹង​លោកស្រី​ Hillary​ Clinton​ បេក្ខជន​ប្រ​ធានា​បតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​។​

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ Donald Trump ។រូបភាពពីAFP
បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ Donald Trump ។រូបភាពពីAFP

​គេហទំព័រ​ដែល​មានឈ្មោះ​ថា​ MP​ Professional​ News​ បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ Donald​ Trump​ បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ ហើយ​ក្នុង​រូបភាព​នោះ​បាន​បង្ហាញ​រូប​លោក​ Donald​ Trump​ ដេក​ស្លាប់​លើ​ឥដ្ឋ​ផង​ដែរ​។​

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​បណ្តាញសារព័ត៌មាន​ CNN​ បាន​ចុះ​ផ្សាយ​ថា​ លោក​ Donald​ Trump​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ​ប្រឆាំង​នឹង​បណ្តាញ​ភេ​វរ​កម្ម​ ISIS​ ប្រសិនបើ​លោក​ជាប់​ឆ្នោត​ជា​ប្រ​ធានា​ធិប​តី​។​

​លោក​ Donald​ Trump​ បាន​បញ្ជាក់​ទៀត​ថា​ លោក​នឹង​ពិនិត្យ​ឡើង​វិញ​ នូវ​ច្បាប់​មួយ​ចំនួន​ ជា​ពិសេស​ ករណី​ទិដ្ឋាការ​លើ​ប្រជាជន​ដែល​មក​ពី​ប្រទេស​ឥ​ស្លា​ម​ ហើយនឹង​រឹត​បណ្តឹង​ការ​អនុញ្ញាត​ឱ្យ​ពួក​នេះ​ចូល​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។​

លោក​ Donald​ Trump​ គឺជា​មហា​សេ​ដី្ឋ​អចលនទ្រព្យ​ លោក​ត្រូវ​ប្រកួត​ប​ប្រជែង​យក​តំណែង​មេដឹកនាំ​សេត​វិមាន​ជាមួយនឹង​គូរ​ប្រកួត​របស់​លោក​ គឺ​អតីតរដ្ឋមន្ត្រី​ការ​បរទេស​លោកស្រី​ Hillary​ Clinton​ ។​

សហរដ្ឋអាមេរិក​នឹង​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រ​ធានា​ធ​តី​លើក​ទី​៤៥​ នៅ​ថ្ងៃ​ទី​០៨​ វិច្ឆិកា​ ២០១៦​ ជំនួស​លោក​ អូ​បា​ម៉ា​ ដែល​ត្រូវ​ចូល​និវត្តន៍​។​
​ប្រភព​៖​ CNN

រូបលោក ត្រាំ ដេកស្លាប់ ដែលគេហទំព័រ MP Professional News ។
រូបលោក ត្រាំ ដេកស្លាប់ ដែលគេហទំព័រ MP Professional Newsបានបង្ហាញ ។

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x