loader

រាជ​បណ្ឌិត្យ​សភា​នឹង​ធ្វើ​សន្និ​សីទ​កាសែត​នៅ​ថ្ងៃ​ ២២​ កក្កដា​ ស្តី​ពី​ «ការ​ផ្ទៀង​ផ្ទាត់​ឯក​សារ​ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម​»​

សម្លេង៖

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បញ្ហា​ព្រំ​ដែន​ប្រទេស​កម្ពុជា​-វៀត​ណាម​ កាន់​តែ​មាន​កម្តៅ​ខ្លាំង​ឡើងៗ​។ ​ភាគី​រដ្ឋា​ភិបាល​ គណ​បក្ស​ប្រឆាំង​ និង​ភាគី​ផ្សេងៗ​ទៀត​ សុទ្ធ​តែ​អះ​អាង​ថា​ផែន​ទី​នៅ​ក្នុង​ដៃ​របស់​ខ្លួន​ជា​ពិត​ប្រាកដ​ទាំង​អស់​ ប៉ុន្តែ​ដោយ​សារ​មិន​ទាន់​ដឹង​ថា​ផែន​ទី​ណា​មួយ​ពិត​ប្រាកដ​នៅ​ឡើយ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​រាជ​បណ្ឌិត្យសភា​នឹង​ធ្វើ​សន្និ​សីទ​កាសែត​នៅ​ថ្ងៃ​២២​កក្កដា​ ស្អែក​នេះ​ចាប់​ពី​ម៉ោង​៩ព្រឹក​ ដើម្បី​រៀប​រាប់​ពី​ដំណើរ​ការ​ក្នុង​ការ​ប្រមូល​ឯក​សារ​ពាក់​ពន្ធ័​នឹង​បញ្ហា​ព្រំ​ដែន​កម្ពុជា​-វៀតណាម​ ដើម្បី​ដឹង​ថា​ផែន​ទី​ណា​មួយ​ត្រឹម​ត្រូវ​ពិត​ប្រាកដ​។​

11695020_936243089765758_7707922208987454414_n
ព្រំដែនកម្ពុជា-វៀតណាម តំបន់ស្រុកកំពង់រោន៍ ខេត្តស្វាយរៀង (រូបភាព៖ ហ្វេសប៊ុក របស់លោកសម រង្ស៊ី)

ជា​អ្នក​ធ្វើ​បទ​បង្ហាញ​ និង​​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ឯក​សារ​ពាក់​ពន្ធ័​នឹង​បញ្ហា​ព្រំ​ដែន​កម្ពុជា​-វៀតណាម​ លោក​បណ្ឌិត​ សុខ​ ទូច​ និយាយ​ថា​ រាជ​បណ្ឌិត​សភា​កម្ពុជា​នឹង​រៀប​ចំ​សន្និ​សីទ​កាសែត​នេះ​ ដើម្បី​ផ្ទៀង​ផ្ទាត់​ឯក​សារ​ដែល​រាជ​បណ្ឌិត​សភា​រក​បាន​ពី​ប្រភព​ចំនួន​ ៥​ រួម​មាន​៖ រាជ​បណ្ឌិត្យ​សភា​ជាតិ​កម្ពុជា​ រដ្ឋា​ភិបាល​ បក្ស​ប្រឆាំង​ រដ្ឋធម្ម​នុញ្ញ​​ជាតិ​ និង​​ប្រធាន​​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​លោក​ សឿន​ ប៉េងសែ​ ដែល​កំពុង​ធ្វើ​ការ​នៅ​ឯ​នាយ​សមុទ្រ​។​

ទាក់​ទិន​នឹង​បញ្ហា​ថា​​ផែនទី​នេះ​ដែរ​ លោក​ សុខ​ ទូច​ បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ «ផែនទី​ ដែល​តំកល់​នៅ​អង្គការ​សហ​​ប្រជា​ជាតិ​ រង់​ចាំ​ផែន​ទី​ដែល​មាន​នៅ​ប្រទេស​មហា​អំណាច​ ក្រោយ​មក​ទើប​យើង​មាន​សេចក្តី​ថ្លែង​ការណ៍​ ពី​ព្រោះ​ក្រុម​យើង​មិន​មែន​អ្នក​នយោបាយ​ យើង​មិន​អាច​ធ្វើ​បុរេ​វិន្និច្ឆ័យ​ដោយ​មិន​មាន​​ភស្តុ​តាង​គ្រប់​គ្រាន់​»​។ លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ «បើ​សិន​ផែន​ទី​ហ្នឹង​ខុស​ពី​ផែន​ទី​ដែល​តម្កល់​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ យើង​ត្រូវ​សុំ​សច្ចាប័ន​ពី​សភា​ថា​តើ​យើង​ត្រូវ​យក​អី​ជា​គោល​…​ រដ្ឋា​ភិបាល​ក៏​បើក​ទូលាយ​ដែរ​ថា​ ក្រោយ​ពី​បាន​គ្រប់​មជ្ឈដ្ឋាន​​ទាំង​អស់​ ទាំង​គណ​បក្ស​នយោ​បាយ​ ទាំង​អ្នក​ស្រាវ​ជ្រាវ​ ទាំង​សង្គម​ស៊ីវិល​ ទាំង​ប្រជា​ជន​អាច​ពិនិត្យ​ទាំង​អស់​គ្នា​​។ អីុ​ចឹង​យើង​ជឿ​ជាក់​ថា​ប្រហែល​រដ្ឋា​ភិបាល​មិន​លាក់​បំពួន​រឿង​នេះ​ទេ​ តែ​បើ​លាក់​បំពួន​រដ្ឋា​ភិបាល​នឹង​ភូត​ប្រជា​ជន​ពេញ​ស្រុក​ខ្មែរ​ »។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ថ្មីៗ​នេះ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ស្នើ​ទៅ​កាន់​អង្គការ​សហ​ប្រជា​ជាតិ​ដើម្បី​សុំ​ខ្ចី​ផែន​ទី​ដែល​បាន​តម្កល់​នៅ​ទី​នោះ​ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់​ជា​មួយ​ផែន​ទី​ដែល​រដ្ឋា​ភិបាល​កំពុង​ប្រើ​ប្រាស់​។ ​ចំនែក​ឯ​ប្រធាន​គណ​បក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ ក៏​បាន​ទិញ​ផែនទី​ព្រំ​ដែន​ពី​បារាំង​ក្នុង​តម្លៃ​១៦៨​ដុល្លារ​ផង​ដែរ​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x