en     km
en     km

ក្រសួងមហាផ្ទៃ​ប្តេជ្ញា​រឹត​បន្តឹង​ឆែក​ឆែរ​អាវុធ​ជាតិ​ផ្ទុះ​ ខណៈ​ការ​បាញ់​សម្លាប់​នៅ​តែ​បន្ត​កើត​មាន​🔊

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ ខៀវ​ សុ​ភ័​ក្រ​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​នៅ​ថ្ងៃ​ទី​១៤​សីហា​នេះ​ថា​ នា​ពេល​កន្លង​មក​ក្រសួងមហា ផ្ទៃ​បាន​យកចិត្តទុកដាក់​រឹត​បន្តឹង​ឆែក​ឆែរ​អាវុធ​ជាតិ​ផ្ទុះ​ ហើយ​ក្រសួង​នឹង​នៅ​តែ​បន្ត​រឹត​បន្តឹង​អាវុធ​ជាតិ​ផ្ទុះ​នេះ​បន្ត​ទៀត​ ប៉ុន្តែ​លោក​ទ​ទទួលស្គាល់​ថា​ការ​ឆែក​ឆែរ​អាវុធ​ជាតិ​ផ្ទុះ​ អាច​មាន​ភាព​ឆក់​ល្វែង​ខ្លះៗ​កើត​ទ្បើ​ង​។​ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ដូចនេះ​ គឺ​បន្ទាប់​ពី​មានការ​បាញ់​សម្លាប់​ដោយ​ប្រើប្រាស់​កាំភ្លើង​កើត​មាន​ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ​។​ចំនុច​នេះ​ដែរ​សង្គម​ស៊ី​វិល​យល់​ឃើញ​ថា​ការ​ឆែក​ឆែរ​អាវុធ​ជាតិ​ផ្ទុះ​នៅ​មាន​ភាព​ធូរ​លង់​នៅ​ទ្បើ​យ​។​

ស្តាប់សំឡេង៖

 

សាកសពលោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០កក្ដដា កន្លងទៅ។
សាកសពលោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០កក្ដដា កន្លងទៅ។

នា​ពេល​ថ្មីៗ​នេះ​គេ​សង្កេត​ឃើញ​ថា​ មាន​ករណី​បាញ់​សម្លាប់​ដោយ​ប្រើប្រាស់​កាំភ្លើង​កើត​ទ្បើ​ង​ជា​បន្តបន្ទាប់​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។​ ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ព្រោះថា​អ្នក​វិនិយោគិន​បរទេស​មានការ​ភ័យ​ខ្លាច​ពី​សុខ​សុវត្ថិភាព​របស់​ពួក​គេ​ នៅ​ពេល​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​សង្គម​ស៊ី​វិល​ដែល​បាន​ធ្វើការ​ពាក់ព័ន្ធ​ទៅ​នឹង​សង្គម​កម្ពុជា​។​

​ទាក់ទង​នឹង​ការ​បាញ់​សម្លាប់​ទៅ​លើ​អ្នកវិភាគ​ឯករាជ្យ​ នា​ពេល​កន្លង​មកនេះ​ ក៏​ដូច​ជា​ករណី​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​យប់​ថ្ងៃ​ទី​ ១៣​ ខែសីហា​ម្សិលមិញ​ នៅ​ស្តារ​ម៉ាត​មួយ​កន្លែង​ស្ថិត​នៅ​ខណ្ឌដូនពេញ​ ក្បែរ​ផ្សារ​រាត្រី​ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ ខៀវ​ សុ​ភ័​ក្រ​ សម្តែង​ការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ទ្បើ​ង​នោះ​។​

​ជុំវិញ​ហេតុការណ៍​បាញ់​សម្លាប់​ជា​បន្តបន្ទាប់​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ ខៀវ​ សុ​ភ័​ក្រ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃអាទិត្យ​ ទី​១៤​ ខែសីហា​នេះ​ថា​ នា​ពេល​កន្លង​មកនេះ​ ក្រសួងមហាផ្ទៃ​បាន​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​ការ​ឆែក​ឆែរ​អាវុធ​ជាតិ​ផ្ទុះ​ ប៉ុន្តែ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ទ្បើ​ង​នេះ​ដែរ​ ក្រសួងមហាផ្ទៃ​មានការ​សោកស្តាយ​ចំពោះ​ករណី​ដែល​បាន​កើត​ទ្បើ​ង​នេះ​។​

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ ។

​អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទែ​រូប​នេះ​ ក៏​ទទួលស្គាល់​ដែរ​ថា​ ការ​ឆែក​ឆែរ​អាវុធ​ជាតិ​ផ្ទុះ​នេះ​អាច​មាន​ភាព​ឆក់​ល្វែង​ខ្លះ​ តែ​យ៉ាងណា​លោក​ថា​ ក្រសួង​នឹង​បន្ត​រឹត​បន្តឹង​ការ​ឆែក​ឆែរ​អាវុធ​ជាតិ​ផ្ទុះ​បន្ត​ទៀត​ ប៉ុន្តែ​លោក​គូសបញ្ជាក់​ដែរ​ថា​ ដើម្បី​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ គឺ​ប្រជា ពលរដ្ឋ​ខ្លួនឯង​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ប៉ូ​លី​ស​ ជា​ពិសេស​ត្រូវ​ថែរក្សា​សុខ​សុ​ត្ថិ​ភាព​របស់​ខ្លួនឯង​ផង​ដែរ​។​ «​សំខាន់​ការ​ឆែក​អាវុធ​អី​ជាដើម​យើង​ខំ​ធ្វើ​កន្លង​មក​យើង​បាន​ធ្វើ​ហើយ​ ប៉ុន្តែ​យើង​សូម​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ឆក់​ល្វែង​ខ្លះ​ណាស់​ យើង​នឹង​ខំ​ធ្វើ​បន្ត​ទៀត​ការងារ​ហ្នឹង​ បាទ​យើង​បាន​ធ្វើ​ហើយ​ទី​០១​ អាវុធ​ ទី​០២​ការ​បាញ់​មិនមែន​សមត្ថកិច្ច​របស់​យើង​ចេះ​តែ​គ្រប់គ្រង​បាន​គ្រប់​ទំនាស់​អី​ផ្សេងៗ​រវាង​បុគ្គល​ និង​បុគ្គល​នោះ​ទេ​ចង់​និយាយ​ចឹ​ង​ណាស់​ឧទាហរណ៍​ល្ងាច​មិ​ញ​អាច​នឹង​មាន​បញ្ហា​អី​ផ្សេងៗ​កើត​ទ្បើ​ង​ទំនាស់​បុគ្គល​ ឬ​ក៏​ការ​ប្លន់​អី​នេះ​ជា​រឿង​ដែល​យើង​មិន​ចង់ឱ្យ​កើត​»​។​

​ជុំវិញ​បញ្ហា​នេះ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​បាញ់​សម្លាប់​ដោយ​ការ​ប្រើប្រាស់​កាំភ្លើង​ដែល​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់​មកនេះ​ គឺ​មាន​មូលហេតុ​ចម្បងៗ​ ៣​ យ៉ាង​ ទី​០១​ ការ​កើន​ទ្បើ​ង​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ដែល​ការ​បង្ក្រាប​មាន​ប្រសិទ្ធភាព​តិចតួច​នៅ​ទ្បើ​យ​  ទី​០២​ ការ​ត្រួតពិនិត្យ​ជាតិ​ផ្ទុះ​នៅ​មាន​ធូរ​លង់​រលុង​នៅ​ទ្បើ​យ​ មិន​ថា​នៅ​ទីក្រុង​ ឬ​តាម​បណ្តា​ខេត្ត​នោះ​ទេ​ ដោយ​លោក​ថា​ ការ​ពិនិត្យ​ជាតិ​អាល់កុល​ ឬ​ការ​ពិនិត្យ​ជាតិ​ផ្ទុះ​ហាក់បីដូចជា​មានការ​ថមថយ​ចុះ​ទៅ​វិញ​ ទី​០៣​ ប្រព័ន្ធ​នៃ​ការ​ត្រួតពិនិត្យ​ ឬ​ប្រព័ន្ធ​នៃ​ការ​ផ្តល់​សេវា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​

លោក សន ជ័យ
លោក សន ជ័យ

​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ លោក​ សន​ ជ័យ​ បន្ថែម​ទៀត​ថា​ ក្រសួងមហាផ្ទៃ​ត្រូវ​ចេញ​វិធានការ​ឆ្លើយ​តប​ជា​បន្ទាន់​ទៅ​លើ​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ ជា​ពិសេស​ត្រូវ​ពង្រឹង​ឱ្យ​បាន​ម៉ត់ចត់​នូវ​ការ​ឆែក​ឆែរ​អាវុធ​ជាតិ​ផ្ទុះ​ដើម្បី​រក្សាសុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​ «​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ​ឆ្លើយ​តប​ជា​បន្ទាន់​មួយ​ចំនួន​សំខាន់ៗ​ជា​ពិសេស​ត្រូវ​មានការ​ពង្រឹង​ទៅ​លើ​ប្រព័ន្ធ​នៃ​ការ​ផ្តល់​សេវា​សន្តិសុខ​ដល់​កងកម្លាំងប្រដាប់អាវុធ​ហ្នឹង​ជូន​ប្រជាពលរដ្ឋ​ត្រូវ​ឱ្យ​មាន​គ្រប់​ជ្រុងជ្រោយ​ ជា​ពិសេស​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ​នៅ​ក្នុង​ការ​ប្រើប្រាស់​ឬ​ក៏​បង្កើន​ថវិកាជាតិ​ហ្នឹង​សម្រាប់​វិស័យ​សន្តិសុខ​ហ្នឹង​ ជា​ពិសេស​ការ​ចំណាយ​សម្រាប​បេសកកម្ម​ឬ​ក៏​ផ្តល់​សន្តិសុខ​ពី​កងកម្លាំងប្រដាប់អាវុធ​ទៅ​ដល់​ប្រជាពលរដ្ឋ​ ហើយ​ក៏​ត្រូវ​ពិនិត្យ​មើល​លទ្ធផល​របស់​ស្នងការ​រាជធានី​ ខេត្ត​ក្រុង​ហ្នឹង​ដែរ​»​។​


​លោក​ សន​ ជ័យ​ គូសបញ្ជាក់​ទៀត​ថា​ ប្រសិនបើ​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ឱ្យ​មានការ​បាញ់​សម្លាប់​បែប​នេះ​ នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា​ជាក់​ជា​មិន​ខាន​។​ លោក​ សន​ ជ័យ​ មាន​ ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ ៖«​បើ​និយាយ​ពី​ផល​ប៉ះពាល់​វា​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ និង​សង្គម​ អ្នក​វិនិយោគ​គេ​នឹង​មិន​សប្បាយ​រីករាយ​ឬ​ក៏​គេ​មិន​មាន​អារ​ម្មន៍​ថា​មាន​សុវត្ថិភាព​ប​ន៉ុ​ន្មា​ន​ទេ​ នៅ​ពេល​ដែល​ពួក​គេ​ចង់​មក​វិនិយោគ​នៅ​ប្រទេស​យើង​នៅ​ពេល​ដែល​ឮ​សូរ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ច្រើន​ហ្នឹង​វា​កើត​ទ្បើ​ង​ច្រើន​ ហើយ​បញ្ហា​សង្គម​វិញ​វា​អាច​ធ្វើ​ឱ្យ​សន្តិសុខ​របស់​ប្រជាពលរដ្ឋ​មានការ​បារ​ម្ម​ណ៍​»​។​

​សូម​ជំរាប​ជូន​ថា​ នា​ពេល​ថ្មីៗ​នេះ​មានការ​បាញ់​សម្លាប់​យ៉ាង​ឃោ​ឃៅ​បាន​កើត​ទ្បើ​ង​ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ​ ដូច​ជា​៖​ ករណី​ខ្មាន់កាំភ្លើង​បាន​បាញ់​សម្លាប់​អ្នកវិភាគ​ពី​បញ្ហា​សង្គម​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា​ គឺ​លោក​ បណ្ឌិត​កែម​ ទ្បី​ នៅ​ស្តារ​ម៉ាត​មួយ​កន្លែង​ជិត​ស្តុ​ប​បូកគោ​ កាលពី​ថ្ងៃ​ទី​ ១០​ ខែកក្កដា​ កន្លង​មកនេះ​ ។​ ហើយ​នៅ​យប់​ ថ្ងៃ​ទី​១៣​ ខែសីហា​ ម្សិលមិញ​ ខ្មាន់កាំភ្លើង​ម្នាក់​បាញ់​សម្លាប់​បុគ្គលិក​ក្រុមហ៊ុន​ អចលនទ្រព្យ​ នៅ​ស្តារ​ម៉ាត​ មួយ​កន្លែង​ជិត​ផ្សារ​រាត្រី​។៕

Share

Image
Image
Image