en     km
en     km

ទឹកជំនន់​នៅ​សហរដ្ឋអាមេរិក​សម្លាប់​មនុស្ស​ ៣​នាក់​ និង​រាប់​ពាន់​នាក់​កំពុង​ជួយ​សង្គ្រោះ​

Share

USA៖ យ៉ាងតិច​ណាស់​មនុស្ស​បី​នាក់​បាន​ស្លាប់​ និង​រាប់​ពាន់​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​ហេតុការណ៍​គ្រោះ​ទឹកជំនន់​ក៏​អាក្រក់​មួយ​ ដែល​មិន​ធ្លាប់​មាន​នោះ​ទេ​ក្នុង​ជា​ប្រវត្តិសាស្ត្រ​ ដោយ​បាន​ជោរជន់​លិច​រដ្ឋ​ Louisiana​ សហរដ្ឋអាមេរិក​។​

ទិដ្ឋភាពផ្ទះសំបែងរបស់ពលរដ្ឋ Louisiana សហរដ្ឋអាមេរិក។រូបភាពBBC
ទិដ្ឋភាពផ្ទះសំបែងរបស់ពលរដ្ឋ Louisiana សហរដ្ឋអាមេរិក។រូបភាពBBC

​ក្រុម​ឆ្មាំ​ជាតិ​ និង​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ប្រើ​ឧទ្ធម្ភាគចក្រ​ដើម្បី​សង្គ្រោះ​ប្រជាជន​ដែល​ជាប់​គាំង​នៅ​ក្នុងផ្ទះ​និង​ឡាន​របស់​ពួក​គេ​។​ការ​ស្វែងរក ​កំពុង​តែ​បន្ត​ដើម្បី​ស្វែងរក​មនុស្ស​ដែល​បាន​បាត់​ខ្លួន​ ខណៈ​ភ្លៀង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អាច​បន្ត​នៅ​ដល់​ចុង​ស​ប្ដា​ហ៍​នេះ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​ និង​បាន​ជន់​លិច​តំបន់​មួយ​ចំនួន​ ហើយ​កំពស់​ទឹកភ្លៀង​ត្រូវ​បាន​គេ​ព្យាករ​ថា​ អាច​និង​មានកំ​ពស់​លើស​ពី​ ៤៣​សង់​ទី​ម៉ែ​ត​ ។​

​នៅ​តាម​បណ្តា​រដ្ឋ​ជិតខាង​ដូច​ជា​រដ្ឋ​ Alabama​ និង​ Mississippi​ ក៏​កំពុង​ជួប​ប្រទះ​អាកាសធាតុ​ធ្ងន់ធ្ងរ​ដូច​គ្នា​នេះ​ដែរ​។​

​អភិបាល​រដ្ឋ​ Louisiana​ លោក​ John​ Bel​ Edwards​ បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន​កាលពី​ថ្ងៃ​សុក្រ​។​លោក​បាន​និ​យ​យា​កាលពី​ថ្ងៃ​សៅរ៍​ថា​៖​ «​នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​មិន​ធ្លាប់​មាន​ ហើយ​យើង​កំពុង​បន្តសកម្មភាព​ការងារ​សង្គ្រោះ​នេះ​»​។​

​លោក​ John​ Mitchell​ យុវ​ ២៣​ ឆ្នាំ​ជា​អ្នកស្រុក​រស់នៅ​រដ្ឋ​ Louisiana​ ត្រូវ​បាន​បង្ខំ​ឱ្យ​ហែល​ទៅ​កន្លែង​សុវត្ថិភាព​ជាមួយ​មិត្ត​ស្រី​ និង​កូនស្រី​ម្នាក់​អាយុ​ ១​ឆ្នាំ​។​ ពួក​គេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​មន្ត្រី​ប៉ូ​លី​ស​នៅ​ក្នុង​ទូក​មួយ​។​ លោក​ Mitchell​ និយាយ​ថា​៖​ «​វា​មិន​ធ្លាប់​មាន​ទេពី​មុន​មក​»​។​ប្រភព​៖BBC

 usa-m2

usa-m4

Share

ព័ត៌មានទាក់ទង

Image