ញូវយ៉ក៖ អាជ្ញាធរក្រុងញូវយ៉កនិយាយថា បព្វជិតមូស្លីមពីរនាក់ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់ កាលពីថ្ងៃសៅរ៍ទី១៣ សីហា ខណៈពួកគេកំពុងដើរជាមួយគ្នា បន្ទាប់ពីបានថ្វាយបង្គំអធិស្ឋាននៅរសៀលនោះ នៅឯវិហារអ៊ីស្លាមមួយកន្លែង ស្ថិតនៅទីក្រុងញូវយ៉ក។
ខ្មាន់កាំភ្លើងបានធ្វើសកម្មភាព ដោយចូលទៅជិតអ្នកទាំងពីរនោះពីក្រោយ ហើយបាញ់សំដៅទៅក្បាលទាំងពីរ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ១និង ៥០នាទីរសៀល ។
ជនរងគ្រោះទាំងពីរនាក់ ម្នាក់មានឈ្មោះថា Imam Maulama Akonjee អាយុ ៥៥ ឆ្នាំ ហើយម្នាក់ទៀតឈ្មោះ Tharam Uddin អាយុ ៦៤ ឆ្នាំ អ្នកទាំងពីរនាក់ពាក់សំលៀកបំពាក់បែបសាសនា នៅក្នុងពេលនៃការបាញ់ប្រហារនោះ៕ប្រភព៖ CNA
Post Views: 269