en     km
en     km

​មន្ត្រី​ជាន់​ CNRP​ មានសុទិដ្ឋិនិយម​ថា​ លោក​ សម​ រ​ង្ស៊ី​ នឹង​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត🔊​

Share

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​សុទិដ្ឋិនិយម​ថា​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ និង​អាច​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ បើ​ទោះបីជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រកាស​ថា​ មេ​បក្ស​ប្រឆាំង​នឹង​គ្មាន​ឈ្មោះ​បោះ​ឆ្នោត​ឡើយ​។

 

លោក សម រង្ស៊ី កាលចេញយុទ្ធនាការឃោសនាបោះឆ្នោត។
លោក សម រង្ស៊ី កាលចេញយុទ្ធនាការឃោសនាបោះឆ្នោត។

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុ​ន​ ឆ័​យ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដូចនេះ​ នឹង​មិន​អាច​ធ្វើ​ឲ្យ​បាត់​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​នោះ​ទេ​។

​លោក​ សុ​ន​ ឆ័​យ​ មាន​សុទិដ្ឋិនិយម​ថា​ មេ​បក្ស​របស់​ខ្លួន​នឹង​អាច​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ និង​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ក្រោម​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​។​ លោក​ សុ​ន​ ឆ័​យ​៖«​ ករណី​ឯក​ត្តម​ សម​ រ​ង្ស៊ី​គ៏​គាត់​ធ្លាប់​មាន​បញ្ហា​ពី​មុន​ ហើយ​ក្រោយមក​អាច​លើកលែងទោស​ ហើយ​អាច​ធ្វើ​ជា​តំណាងរាស្ត្រ​ឡើង​វិញ​ជាដើម​ ដូច​កាល​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​។​ ខ្ញុំ​មិន​ទាន់​យល់​ថា​ ការ​ប្រកាស​របស់​គ​.​ជ​.​ព​ វា​អាច​នាំ​ទៅ​រក​បាត់​សិទ្ធិ​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​»​។​
​មន្ត្រី​ជាន់​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​សុទិដ្ឋិនិយម​ដូចនេះ​ ធ្វើ​ឡើង​បន្ទាប់​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ១២​ សីហា​ ម្សិលមិញ​ថា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ នឹង​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ និង​គ្មាន​ឈ្មោះ​ក្នុង​ប​ញ្ចី​បោះ​ឆ្នោត​ថ្មី​ឡើយ​។​

​ប្រធាន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ បាន​បញ្ជាក់​ថា​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ និង​គ្មាន​ឈ្មោះ​ក្នុង​ប​ញ្ចី​បោះ​ឆ្នោត​នេះ​ គឺ​ដោយសារ​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​តុលាការ​ចេញ​សាលក្រម​កំបាំង​មុខ​ ហើយ​លោក​ សម​ រ​ង្ស៊ី​ បច្ចុប្បន្ន​ជា​ទណ្ឌិត​។​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​៖«​ចុះ​ឈ្មោះ​មិនកើត​បើ​ចូល​ទៅ​ក្នុង​លក្ខណ​វិនិច្ឆ័យ​ដែល​គេ​ហាម​ហើយ​នោះ​ ថា​ច្បាប់​ថា​ដូច​ម្ត៉េ​ច​គឺ​ គ​.​ជ​.​ប​ មិន​និយាយ​រឿង​នយោបាយ​….គ​.​ជ​.​ប​ធ្វើ​អ្វី​ក៏​ដោយ​ដាចខាត់​ធ្វើ​តែ​បច្ចេកទេស​ស៊ុត​សាត​ មិន​មាន​ពាក់ព័ន្ធ​និង​រឿង​នយោបាយ​យក​មក​ឡូ​កឡំ​ជាមួយ​រឿង​នេះ​»​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ បាន​បញ្ជាក់​ទៀត​ថា​ យោង​តាម​ច្បាប់បោះឆ្នោត​មាត្រា​ ៤៦​ បាន​ហាមឃាត់​ជន​ទាំងឡាយ​ដែល​ជា​ទណ្ឌិត​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរ​ឈ្នោះ​ ឬ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ​។​

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ លើក​ឡើង​ថា​ ករណី​លោក​ សម​ រ​ង្ស៊ី​ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ឈរឈ្មោះ​បោះ​ឆ្នោត​បាន​ឬ​មិន​បាន​នោះ​ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​សេណា​រី​យោល​នយោបាយ​។​ លោក​ថា​ ប្រសិនបើ​លោក​ មេ​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ គឺ​លោក​ សម​ រ​ង្ស៊ី​ ពិតជា​មិន​អាច​ឈរឈ្មោះ​បោះ​ឆ្នោត​មែន​នោះ​ នោះ​ការ​បោះ​ឆ្នោត​នឹង​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​តុ​ល្យា​ភាព​ និង​មិន​អាច​មាន​អ​ព្យា​ក្រឹត្យ​បាន​ឡើយ​។​

នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ។

​យ៉ាងណា​មន្ត្រី​ដែល​មាន​ជំនាញ​លើ​ការងារ​បោះ​ឆ្នោត​រូប​នេះ​ ធ្វើការ​កត់​សម្គាល់ថា​ ច្បាប់​ គ​.​ជ​.​ប​ នៅ​មាន​ភាព​ស្មុ​ក​ស្មាញ​ និង​ពិបាក​ការ​កំណត់​ថា​ ទណ្ឌិត​អាច​ចុះ​ឈ្មោះ​បាន​ ឬ​មិន​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ណា​។​ លោក​ គល់​ បញ្ញា​ ពន្យល់​ពី​លក្ខណ​ប​ច្ចេ​ទ​យ៉ាង​ដូច្នេះ​ថា​៖«​ យើង​យក​អី​ជា​គោល​ ប្រសិនបើ​ប្រជាពលរដ្ឋ​មក​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គេ​យក​ឯកសារ​ជា​គោល​ អ​ញ្ចឹ​ង​តើ​ គ​.​ជ​.​ប​ យក​អី​ជា​គោល​ដើម្បី​បញ្ជាក់​ថា​អ្នក​ហ្នឹង​ដកសិទ្ធិ​ ព្រោះតែ​មិនមែន​តែ​និយាយ​ពី​ពីរ​នាក់​ហ្នឹង​ទេ​រឿង​បច្ចេកទេស​ យើង​និយាយ​អ្នក​ជាប់​ពន្ធនាគារ​ជា​ច្រើន​។​ អ​ញ្ចឹ​ង​រឿង​បច្ចេកទេស​ ខ្ញុំ​សួរ​ទៅ​ខាង​គ​.​ជ​.​ប​ វិញ​ តើ​គាត់​ឈរ​លើ​មូលដ្ឋាន​ឯកសារ​អី​ ឬ​ក៏​គាត់​លឺដំណឹង​ថា​ តុលាការ​គេ​កាត់ទោស​ឱ្យ​អ្នក​នេះ​អ្នក​នោះ​ជាប់​ពន្ធនាគារ​អ​ញ្ចឹ​ង​ទៅ​ ហើយ​គាត់​ម៉េច​ គាត់​ទៅ​ប្រាប់​គ្នា​គាត់​ថា​ដក​មនុស្ស​ហ្នឹង​មិន​ឱ្យ​ចុះ​ឈ្មោះ​ ឬ​ក៏​គាត់​បាន​បញ្ជី​ពី​តុលាការ​មក​ថា​ នែ​ឈ្មោះ​១០០​នាក់​ដែល​ជាប់​ពន្ធនាគារ​ហ្នឹង​មិន​ឱ្យ​ចុះ​ឈ្មោះ​ គាត់​ឈរ​លើ​មូលដ្ឋាន​អី​ដែល​ដកសិទ្ធិ​គេ​ហ្នឹង​ មិន​ឱ្យ​គេ​ចុះ​ឈ្មោះ​»​។​

​កាលពី​ថ្មី​នេះៗ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​មេធាវី​សម្តេច​ ហ៊ុន​ សែន​ ប្តឹង​ករណី​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​ចោទ ប្រកាន់​សម្តេច​ថា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ លោក​ បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ឯករាជ្យ​ដ៏​ល្បីឈ្មោះ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​ករណី​ទៀត​ដូច​ជា​ បណ្តឹង​របស់​សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​  និង​បណ្តឹង​របស់​លោក​ ហោ​ ណាំ​ហុង​ ជាដើម​៕

 

Share

Image
Image
Image