en     km
en     km

មេដឹកនាំ​ហ្វី​លី​ពី​ន​មិន​សុំ​ទោស​ដែល​ហៅ​ប្រេសិត​អា​មេ​រិ​កថា​ ជា​ខ្ទើយ​

Share

​ក្រុង​ម៉ានីល​៖​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ នៅ​ថ្ងៃ​សុក្រ​ ទី​១២​ សីហា​ ម្សិលមិញ​ បាន​បដិសេធ​សុំ​អភ័យទោស​ សម្រាប់​ការ​ហៅ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​កថា​ ជា​ខ្ទើយ​ និង​ជា​កូន​នារី​រកស៊ី​ផ្លូវភេទ​។​ពាក្យ​ប្រមាថ​របស់​ប្រធានាធិបតី​ ដែល​មាន​ទំនោរ​ទៅ​រក​ចិន​ជា​ខ្នងបង្អែក​នេះ​ ត្រូវ​បាន​គេ​កត់​សម្គាល់ថា​ នឹង​អាច​បង្ក​ឱ្យ​មាន​ជម្លោះ​ការទូត​រវាង​ហ្វី​លី​ពិន​ និង​អា​មេ​រិ​ក​។​

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។រូបភាពពីCNA
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។រូបភាពពីCNA

​ក្រសួងការបរទេស​អា​មេ​រិ​ក​ បាន​កោះហៅ​ភារធារី​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​ចន្ទ​ ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល​ លោក​ Duterte​ កាលពី​ស​ប្តា​ហ៍​មុន​ បាន​ចំអក​ឱ្យ​ឯកអគ្គរដ្ឋទូត​លោក​ Philip​ Goldberg​ នៅ​ក្នុង​សុន្ទរកថា​មួយ​មុន​ពេល​ជួប​ជាមួយ​ពួក​ទាហាន​។​ ស្ថានទូត​អា​មេ​រិ​កបាន​ក្រើនរំលឹក​ឡើង​វិញ​ កាលពី​ថ្ងៃ​សុក្រ​ដោយ​កត់សម្គាល់​សម្តី​ដ៏​គឃ្លើន​របស់​លោក​ Duterte​ ថា​ ជាស​ម្តី​មិន​សមរម្យ​ និង​មិន​អាច​ទទួលយក​បាន​ "​។​

​ប៉ុន្តែ​លោក​ប្រធានាធិបតី​ដ៏​រឹងទទឹង​រូប​នេះ​ និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹង​មិន​សុំ​ទោស​ចំពោះ​អ្វី​នោះ​ទេ​។​ គាត់​មិន​បាន​សុំ​ទោស​ខ្ញុំ​នៅ​ពេល​ដែល​យើង​ជួប​គ្នា​។​ គ្មាន​មូលហេតុ​អ្វី​ ដែល​ខ្ញុំ​គួរតែ​សុំ​ទោស​គាត់​នោះ​ទេ​?»

លោក Duterte​ បាន​ប្រាប់​អ្នកកាសែត​ថា​ លោក​ Goldberg​ និង​បាន​ចាប់ផ្តើម​ជម្លោះ​នេះ​។​ លោក​បាន​រំលឹក​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះ​ឆ្នោត​ខែឧសភា​ថា​  ឯកអគ្គរដ្ឋទូត​រូប​នេះ​ បាន​រិះគន់​ចំពោះ​ការ​ចាប់រំលោភ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជនជាតិ​អូស្ត្រាលី​ ដែល​ត្រូវ​បាន​គេ​ចាប់រំលោភ​ និង​សម្លាប់​នៅ​ក្នុង​កុបកម្ម​កាលពី​ឆ្នាំ​ 1989​  នៅ​ក្រុង​ដា​វៅ​ (Davao)​។​

​លោក​ Duterte​ បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​សុក្រ​ក្នុង​ អំឡុង​ចេញដំណើរ​ទៅ​ជំរំ​យោធា​នៅ​លើ​ភាគ​ខាងត្បូង​ កោះ​ហ្សូ​ឡូ​។​ លោក​ Duterte​ និយាយ​យ៉ាង​ដូច្នេះ​ថា​៖​ «​តើ​អ្នក​ណា​មិន​ខឹង​គាត់​?​  វា​ជា​ពេលវេលា​នៃ​ការ​បោះ​ឆ្នោត​ ហើយ​ស្រាប់តែ​គាត់​និយាយ​អ្វី​អ​ញ្ចឹ​ង​?​ »​

​ស្ថានទូត​អា​មេ​រិ​កបាន​ក្រើនរំលឹក​ពី​ជំនួយ​ដល់​ប្រទេស​ហ្វី​លី​ពី​ន​ ដែល​ត្រូវ​ចង​ភ្ជាប់​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ដូចដែល​ លោក​ Duterte​ បាន​ធ្វើសង្គ្រាម​បង្ហូរឈាម​មួយ​នៅ​លើ​បទឧក្រិដ្ឋ​ ដែល​ជំរុញ​ឱ្យ​ក្រុម​សិទ្ធិ​មនុស្ស​ចោទប្រកាន់​ថា​ គាត់​បាន​កាប់សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ បាន​ប្រគល់​មក​ឱ្យ​ប៉ូលិស​ហ្វី​លី​ពី​ន​ ដោយ​បាន​បញ្ជាក់​ថា​ ពួក​គេ​បាន​សម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ចំនួន​៥៥០​នាក់​ ចាប់តាំងពី​លោក​ Duterte​ បាន​ជាប់​ឆ្នោត​ ៕

Share

Image
Image
Image