en     km
en     km

គ​.​ជ​.​ប​ ទទូច​ឱ្យ​អ្នក​សារព័ត៌មាន​កុំ​សរសេរ​ព័ត៌មាន​ បែប​រើសអើង​ និង​ញុះញុង

Share

ភ្នំពេញ៖ ​នៅ​ថ្ងៃ​ទី​ ១២​សីហា​ នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ បណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​ប្រមាណ​៨០​នាក់​ មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា​អំពី​ នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​នឹង​ប្រព្រឹត្តិ​ណ៍​នៅ​ខែកញ្ញា​ ខាង​មុខ​នេះ​។​

12-nec1វគ្គ​បណ្តុះបណ្តាល​នេះ​ ផ្តោត​លើ​ខ្លឹមសារ​សំខាន់ៗ​ដូច​ជា​ ខ្លឹមសារ​សង្ខេប​ សំខាន់ៗ​ ដោយ​ដកស្រង​នូវ​ជំពូក​មួយ​ចំនួន​ នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ដំណើរ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​ប្រធានបទ​សំខាន់​ទាំងនេះ​រួម​មាន​ សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ជំហាន​ទាំង​៤​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ការ​ប្រើប្រាស់​កម្មវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គោលការណ៍​ ទទួល​ ខុស​ត្រូវ​និង​ការ​ដោះស្រាយ​បណ្តឹង​ក្នុង​ដំណាក់កាល​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​។​

​អនុប្រធាន​ គ​.​ជ​.​ប​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ មាន​ប្រសាសន៍​ថា​ តួនាទី​របស់​អ្នក​សារព័ត៌មាន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ចូលរួម​ចំណែក​សហការ​ជាមួយ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ ដើម្បី​ធ្វើការ​អប់រំ​សាធារណៈជន​ ការ​លើកកម្ពស់​ការ​យល់​ដឹង​ ព្រមទាំង​ធ្វើ​ឱ្យ​មាន​ជំនឿ​ទុក​ចិត្តជា​សាធារណៈ​ មក​លើ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​។​​

អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន
អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន

លោក​បន្ត​ថា​ បើ​ទោះជា​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ បាន​កំណត់​ពី​សមត្ថកិច្ច​របស់​ គ​.​ជ​.​ប​ ជា​អ្នក​រៀបចំ​ ចាត់ចែង​ និង​គ្រប់​គ្រង់​ការ​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏​ពិតមែន​ ប៉ុន្តែ​ដើម្បី​ឱ្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ ទទួល​បាន​ជោគជ័យ​គឺ​ ចាំបាច់​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ ពី​គ្រប់​ភាគី​ព័ន្ធ​ព័ន្ធ​ទាំងអស់​ ជា​ពិសេស​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ជាមួយ​គ​.​ជ​.​ប​។​

​លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ រំពឹង​ថា​បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​  អ្នក​សារព័ត៌មាន​ទាំងអស់​នឹង​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​អំពី​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​អស់នេះ​ ឱ្យ​បាន​ទូលំទូលាយ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​លោក​បាន​ទទូច​ថា​អ្នក​សារព័ត៌មាន​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​ព័ត៌មាន​ពិត​ ច្បាស់លាស់​ ដោយ​មិន​ត្រូវ​សរសេរ​បន្ថែម​ ឬ​អត្ថាធិប្បាយ​បន្ថែម​នូវ​ខ្លឹមសារ​ ដែល​មាន​ច​រឹត​ ញុះញង់​ មួលបង្កាច់​ រើសអើង​ ប្រកាន់ពូជសាសន៍​ ឬ​និន្នាការ​ជាដើម​ ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​។​

​សូម​ជម្រាប​ថា​ ដើម្បី​ឱ្យ​ការ​សរសេរ​ព័ត៌មាន​ មាន​ភាព​ច្បាស់លាស់​  វគ្គ​បណ្តុះបណ្តាល​ បាន​បើក​ឱ្យ​មានការ​សួរ​ដេញដោល​គ្នា​យ៉ា​ផុសផុល​ពី​អ្នក​សារព័ត៌មាន​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង