en     km
en     km

គណបក្ស​ភឿ​ថៃ​អំពាវនាវ​ឱ្យ​ ពួក​យោធា​ដោះ​លែង​អ្នកទោស​មនសិការ​

Share

ថៃ៖ ​គណបក្ស​ភឿ​ថៃ​នៃ​ប្រទេស​ថៃ​ របស់​អតីត​នាយក​រដ្ឋមន្ដ្រី​ យី​ង​ ឡាក់​ បាន​អំពាវនាវ​ទៅ​ក្រុមប្រឹក្សា​យោធា​ ឲ្យ​ដោះ​លែង​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​អំឡុង​យុទ្ធនាការ​ប្រឆាំង​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​។​

រូបភាពពី៖ The Nation
រូបភាពពី៖ The Nation

តាម​កាសែត​ថៃ​ The​ Nation​ ការ​អំពាវនាវ​របស់​គណបក្ស​ភឿ​ថៃ​ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​រាជាណាចក្រ​នេះ​ បាន​បោះ​ឆ្នោត​ប្រជាមតិ​ កាលពី​ថ្ងៃ​ អាទិត្យ​ ទី​ ០៧​សីហា​ ដោយ​ពលរដ្ឋ​ភាគច្រើន​គាំទ្រ​រដ្ឋធម្មនុញ​ដែល​ពួក​យោធា​រៀបរៀង​ឡើង​។​

​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ភឿ​ថៃ​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ និង​ក្រុមប្រឹក្សា​ជាតិ​សន្ដិភាព​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពួក​យោធា​ ឲ្យ​បន្ធូ​បន្ថយ​ការ​ត្រួតពិនិត្យ​ និង​បើកចំហ​បរិយាកាស​ នយោបាយ​ដើម្បី​ ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​ ២០១៧​ ។​

​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ភឿ​ថៃ​រៀបរាប់​ថា​៖«​ដោយសារ​តែ​ការ​បោះ​ប្រជាមតិ​ បាន​ចប់​រួចរាល់​ហើយ​នោះ​ ឃើញ​ថា​ ប្រទេស​ថៃ​នៅ​តែ​ប្រឈម​មុខ​ និង​បញ្ហា​ជា​ច្រើន​ទៀត​ ដែល​ករណី​នេះ​គណបក្ស​ភឿ​ថៃ​ យល់​ឃើញ​ថា​ ត្រូវ​មាន​កិច្ច​សហប្រតិបត្ដិការ​ទូលំទូលាយ​ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​វិល​មក​ រក​ភាព​ដើម​ឡើង​វិញ​ ហើយ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​»​។​

​គណបក្ស​ភឿ​ថៃ​ ដែល​ជា​គណបក្ស​នយោបាយ​ធំ​ មួយ​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​មើលឃើញ​ថា​ លោក​ថា​ក់​ ស៊ិ​ន​ស៊ី​ណា​វ៉ា​ត្រា​ នៅ​ពីក្រោយ​គណបក្ស​នេះ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ពិចារណា​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ ប៉ុន្ដែ​បាន​ទទូច​ឲ្យ​ មានការ​បើកចំហ​សេរីភាព​ខាង​នយោបាយ​ មុន​នឹង​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​។​

​ប្រទេស​ថៃ​ បច្ចុប្បន្ន​នេះ​ដឹកនាំ​ដោយ​ពួក​យោធា​ គឺ​ឧត្ដមសេនីយ៍​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ខែ​ ឧសភា​ ឆ្នាំ​២០១៤​ ទម្លាក់​គណៈរដ្ឋមន្ដ្រី​របស់​លោកស្រី​ យី​ង​ ឡាក់​ ប្អូនស្រី​ បង្កើត​របស់​លោក​ ថា​ក់​ ស៊ី​ន​។​ លោក​ ថា​ក់​ ស៊ី​ន​ បច្ចុប្បន្ន​ រស់នៅ​ក្នុង​ស្ថានភាព​ អតីត​នាយក​រដ្ឋមន្ដ្រី​ និរទេស​ខ្លួន​ ៕​ប្រភព​:​ The​ Nation​

Share

Image
Image
Image