en     km
en     km

លោក​ ផៃ​ ស៊ី​ផា​ន​ ហៅ​លោក​ ហុង​ លី​ម​ សមាជិក​សភា​អូស្ត្រាលី​ថា​ ជា​តំណាងរាស្ត្រ​ឥត​ពូជ​

Share

​ភ្នំពេញ៖ ក្រោយ​ពី​លោក​ ហុង​ លី​ម​ សមាជិក​សភា​អូស្ត្រាលី​រដ្ឋ​វិ​តូ​រិ​យា​ហៅ​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ជា​របប​តិរច្ឆាន​ ក្រសួងការបរទេស​កម្ពុជា​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មិន​អនុញាតិ​ឲ្យ​លោក​ ហុង​ លី​ម​ ចូល​មក​ប្រទេស​កម្ពុជា​និង​ឱ្យ​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

​តែ​លោក​ ហុង​ លី​ម​ នៅ​តែ​រក្សា​ជំហរ​ថា​លោក​ហៅ​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ជា​របប​តិរច្ឆាន​ដដែល​។​

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ហៅ​លោក​ ហុង​ លី​ម​ ជា​អ្នកតំណាង​រាស្ត្រ​ឥត​ពូជ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ លើក​ហេតុផល​ថា​ការ​ហៅ​ដូចនេះ​ដោយសារ​ លោក​ ហុង​ លី​ម​មើលងាយ​ពូជពង្ស​ខ្មែរ​ខ្លួនឯង​និង​ ប្រមាថ​ដល់​ព្រះមហាក្សត្រ​។​ លោក​បន្ត​ថា​លោក​ ហុង​ លី​ គួ​តែ​មានចិត្ត​ក្លាហាន​ទទួលខុសត្រូវ​នូវ​ទ​ង្វើ​របស់​ខ្លួន​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ ថា​លោក​សោកស្ដាយ​ណាស់​ដែល​លោក​ ហុង​ លី​ម​ រស់នៅ​ប្រទេស​អភិវឌ្ឍន៍​មក​មើលងាយ​ខ្មែរ​។​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​លោក​ ផៃ​ ស៊ី​ផា​ន​ ដូច​តទៅ​៖

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង