ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៦ នេះ សមាជិកសភានៃប្រទេសអូស្ត្រាលី មួយរូបនៅតែប្រកាន់ជំហរវាយប្រហាររដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន ដោយហៅថា របបដឹកនាំបែបតិរច្ឆាន បើទោះបីជាមានការថ្កោលទោសយ៉ាងខ្លាំងពី ស្ថាប័នរបស់រដ្ឋរបស់កម្ពុជាក៏ដោយ ។
លោក ហុង លីម សមាជិកសភានៃរដ្ឋវិតូរិយានៃប្រទេសអូស្ត្រាលី ត្រូវបានរដ្ឋាភិបាលកម្ពុជា ដាក់កំហិតមិនឲ្យវិលចូលប្រទេសកម្ពុជា ជាស្រុកកំណើតរបស់លោក បន្ទាប់ពីលោកបានរិះគន់របបដឹកនាំរដ្ឋាភិបាលកម្ពុជាថា «របបតិរច្ឆាន»។
ជុំវិញបញ្ហនេះ លោក ហុង លីម មានប្រសាសន៍ថា លោកមានការខកចិត្តចំពោះរដ្ឋាភិបាលដាក់កំហិតលោកមិនអាចវិលមកប្រទេសកម្ពុជា។ ប៉ុន្តែលោកនឹងចូលមកប្រទេសកម្ពុជានៅពេលណាប្រទេសកម្ពុជាមានរបបដឹកនាំថ្មី ឬ រដ្ឋាភិបាលថ្មី។
សូមស្ដាប់បទសម្ភាសន៍ រវាង លោក នួន បូរិន អ្នកគ្រប់គ្រងព័ត៌មាន នៃវិទ្យុស្ត្រី និង សមាជិក សភា អូស្ត្រាលី លោក ហុង លិម ដូចតទៅ៖