loader

ក្រសួង​សាធារណការ​ ពិនិត្យ​ច្បាប់​ផ្លូវថ្នល់​ឡើង​វិញ​ករណី​ដឹក​លើស​ទម្ងន់​

​ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្តី​ពី​កិច្ច​ពិភាក្សា​រួម​គ្នា​នៃ​ការ​រឹត​បន្តឹង​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ច្បាប់​ផ្លូវថ្នល់​។​

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្តី​ពី​កិច្ច​ពិភាក្សា​រួម​គ្នា​នៃ​ការ​រឹត​បន្តឹង​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ច្បាប់​ផ្លូវថ្នល់
រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្តី​ពី​កិច្ច​ពិភាក្សា​រួម​គ្នា​នៃ​ការ​រឹត​បន្តឹង​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ច្បាប់​ផ្លូវថ្នល់

​នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដែល​បាន​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​ ១១​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​។​

​តាម​ប្រភព​ដដែល​នេះ​លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ នៅ​ទីស្តីការក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាលពី​ថ្ងៃ​ទី​ ១០​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ស្តី​ពី​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កំណត់​នៅ​តាម​ដងផ្លូវ​ ការ​ដឹក​សំពីងសំពោង​ និង​ការ​ដឹក​ខ្សាច់​ ក្រួស​ ថ្ម​ ដោយ​គ្មាន​ការ​វេច​ខ្ចប់​ត្រឹម​ត្រូវធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​។​

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្តី​ពី​កិច្ច​ពិភាក្សា​រួម​គ្នា​នៃ​ការ​រឹត​បន្តឹង​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ច្បាប់​ផ្លូវថ្នល់
រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្តី​ពី​កិច្ច​ពិភាក្សា​រួម​គ្នា​នៃ​ការ​រឹត​បន្តឹង​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ច្បាប់​ផ្លូវថ្នល់

​ការ​ចូលរួម​កិច្ចប្រជុំ​នេះ​មាន​រដ្ឋលេខាធិការ​ក្រសួង​រ៉េ​ និង​ថាមពល​ លោក​ ឌិ​ត​ ឌី​ណា​ ព្រមទាំង​ ប្រធាន​នាយកដ្ឋាន​ នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​  លោក​ រុន​ រ័​ត្ន​វាសនា​ ផង​ដែរ​។​

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ដដែល​នេះ​ ការ​អនុវត្ត​ច្បាប់​ចរចា​រណ៍​ផ្លូវគោក​ និង​ផ្លូវថ្នល់​ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ជា​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​ កិច្ចប្រជុំ​ក៏​បាន​ឯកភាព​គ្នា​ លើ​វិធានការ​សំខាន់ៗ​ចំនួន​៣​ដូច​ជា​៖​

-​ពង្រីក​ការ​ផ្សព្វផ្សាយ​ ណែនាំ​ និង​អប់រំ​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ ដឹក​ជញ្ជូន​ទាំងអស់​លើ​មាត្រា​ជាក់លាក់​មួយ​ចំនួន​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ច្បាប់​ផ្លូវថ្នល់​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ការ​ដឹក​លើស​ទម្ងន់​កំណត់​ នៅ​តាម​ដងផ្លូវ​ការ​ដឹក​សំពីងសំពោង​ និង​ការ​ដឹក​ ខ្សាច់​ ក្រួស​ ថ្ម​ និង​ទំនិញ​ផ្សេងៗ​ដោយ​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​ ធ្វើ​ឱ្យ​ខូចខាត​ផ្លូវ​ ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ និង​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​។​

-​ផ្តួចផ្តើម​នូវ​កិច្ចសហការ​គ្នា​ រវាង​ក្រុមការងារ​ជញ្ជីង​ចល័ត​របស់​ក្រសួង​ សាធារណការ​និង​ដឹក​ជញ្ជូន​ ក្រុមការងារ​ក្រសួង​រ៉ែ​និង​ថាមពល​ និង​នគរបាល​ចរាចរណ៍​ តាម​រយៈ​ការ​បង្កើន​ការ​ត្រួតពិនិត្យ​ដោយ​មិន​ប្រាប់​ជា​មុន​ដើម្បី​ទប់ស្កាត់​បញ្ហា​ដែល​បាន​ពិភាក្សា​ខាងលើ​តាម​សមត្ថកិច្ច​របស់​ស្ថាប័ន​រៀងៗ​ខ្លួន​។​

-​ពិនិត្យ​មើល​អនុក្រឹត្យ​ដែល​មាន​ និង​លទ្ធភាព​ក្នុង​ការ​កែសម្រួល​ បញ្ចូល​ សមាសភាព​នគរបាល​ចរាចរណ៍​ ទៅ​ក្នុង​ក្រុមការងារ​ជញ្ជីង​ចល័ត​ដែល​មាន​ស្រាប់​ ដើម្បី​ពង្រីក​វិសាលភាព​និង​សមត្ថកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ច្បាប់​ផ្លូវថ្នល់​។​

​សូម​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​ ០៩​ខែមិថុនា​ ឆ្នាំ​២០១៦​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​លោក​ ស៊ុន​ ចាន់​ថុ​ល​ ធ្លាប់​បាន​ព្រមាន​ចាត់វិធានការ​ក្តៅ​លើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​កែ​ច្នៃ​យានយន្ត​ខុស​បច្ចេកទេស​ ដែល​ដឹក​លើស​ទម្ងន់​ ដោយ​លោក​ថា​ ក្រសួង​ទុក​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ​ចំពោះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​ទ្បា​យ​ណា​ដែល​បាន​កែ​ច្នៃ​យានយន្ត​របស់​ខ្លួន​ខុស​បច្ចេកទេស​ និង​ដឹក​ជញ្ជូន​លើស​ទម្ងន់​គឺ​ត្រូវ​ឱ្យ​យានយន្ត​នោះ​ស្រប​តាម​ស្តង់ដា​បច្ចេកទេស​ទ្បើ​ង​វិញ​៕ ​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x