en     km
en     km

និស្សិត​ពេទ្យ​៣០០​នាក់​បាន​ចូល​រៀន​ពី​សុវត្ថិភាព​ ចរាចរណ៍​ នៅ​ថ្ងៃនេះ​

Share

​ភ្នំពេញ៖ ក្រសួងមហាផ្ទៃ​ និង​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​ សុខាភិបាល​ អង្គការ​ជន​ពិការ​អន្ដរជាតិ​ បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​ សុខាភិបាល​ បាន​រៀបចំ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​មួយ​ ស្ដី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ជូន​ដល់​សិស្ស​និស្សិត​ពេទ្យ​ ប្រមាណ​ជា​៣០០​នាក់​។​ ​និស្សិត​ទាំងនោះ​មក​ពី​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ដ្រ​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​។

សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​មួយ​ ស្ដី​ពី​ កម្មវិធី​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​
សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​មួយ​ ស្ដី​ពី​ កម្មវិធី​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​

កម្មវិធី​នេះ​មានការ​គាំទ្រ​ និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​ ដៃគូ​រដ្ឋាភិបាល​ ជា​ពិសេស​ គណៈកម្មាធិការ​ជាតិ​សុ​ត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​។​ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ ថ្ងៃ​ទី​១១​សីហា​នេះ​ នៅ​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ដ្រ​។​

​នៅ​ក្នុង​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​មួយ​ ស្ដី​ពី​ កម្មវិធី​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ថ្ងៃនេះ​ កញ្ញា​ Anita​ PERSON​ នាយក​ស្ដីទី​នៃ​អង្គការ​ជន​ពិការ​អន្ដរជាតិ​ បាន​ថ្លែង​ថា​ ការ​បង្កើត​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ ស្ដី​ពី​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ក្នុងថ្ងៃនេះ​ គឺ​ មាន​គោលបំណង​ បង្កើន​ចំណេះដឹង​ដល់​និស្សិត​ស្ដី​ពី​ឥរិយាបថ​ ក្នុង​ការ​បើកបរ​ដែល​មាន​សុវត្ថិភាព​ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ​២០១៥​ ។​

​កញ្ញា​ Anita​ PERSON​ បន្ត​ថា​ បាន​លើក​ឡើង​ទៀត​ថា​ បច្ចុប្បន្ន​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ កម្ពុជា​ចំនួន​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ដ​កើនឡើង​ គួរ​ឲ្យ​ព្រួយបារម្ភ​ ។​

​នាយក​ស្ដីទី​នៃ​អង្គការ​ជន​ពិការ​អន្ដរជាតិ​រូប​នេះ​ សង្ឃឹមថា​ កម្មវិធី​នេះ​ នឹង​ផ្ដល់​ព័ត៌មាន​ និង​មេរៀន​ ដ៏​មាន​អត្ថប្រយោជន៍​ ដែល​អាច​ចូលរួម​ចំណែក​ ក្នុង​ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ នៅ​កម្ពុជា​។​

​កញ្ញា​ Anita​ PERSON​ ថា​ ៖«​ខ្ញុំ​ ជឿជាក់​ថា​ កម្មវិធី​នេះ​នឹង​ផ្ដល់​ព័ត៌មាន​ និង​មេរៀន​ដ៏​មាន​អត្ថប្រយោជន៍​ដែល​អាច​ចូលរួម​ ចំណែក​ ក្នុង​ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា​»​។​

​ជុំវិញ​រឿង​នេះ​ដែរ​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ចរណ៍​ផ្លូវគោក​ លោក​ ឈួ​ន​ វ៉​ន់​ បាន​លើក​ឡើង​ថា​ តាម​របាយការណ៍​ស្ដី​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ឆ្នាំ​២០១៥​ និស្សិត​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាច​ចរណ៍​មាន​ដល់​ជាង​៤០​ភាគរយ​។​

​លោក​ថា​ បញ្ហា​នេះ​ ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ទៅ​ដល់​យុវ​សិ​ស្សិ​ និង​និស្សិត​នៅ​តាម​សាលា​ទាំង​អស់នោះ​។​​

 អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ចរណ៍​ផ្លូវគោក​ លោក​ ឈួ​ន​ វ៉​ន់
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ចរណ៍​ផ្លូវគោក​ លោក​ ឈួ​ន​ វ៉​ន់

លោក​ ឈួ​ន​ វ៉​ន់​ បាន​បញ្ជាក់​ថា​៖«​ ដូច​ខ្ញុំ​បាន​បង្ហាញ​ទិន្នន័យ​ចឹ​ង​ ៤០​ភាគរយ​ជាង​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ គឺជា​និស្សិត​ ហើយ​ចឹ​ង​ថ្ងៃនេះ​ យើង​មក​បណ្ដុះបណ្ដាល​ជាមួយ​និស្សិត​ ខ្ញុំ​យល់​ថា​មាន​សារៈសំខាន់​ណាស់​ ហើយ​សង្ឃឹមថា​គាត់​និង​ដើរតួ​នាទី​ ជា​និស្សិត​គំរូ​»​។​

​ទាក់ទង​និង​រឿង​នេះ​ដែរ​ និស្សិត​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ដ្រ​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​ កញ្ញា​ ផ​ន​ អ​ណា​ន់​ធីប​ ដែល​ជា​ គិលាន​នុប្ប​ដ្ឋា​ក​ បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ទាក់ទង​និង​កម្មវិធី​យល់​ដឹង​ពី​សុវត្ថិភាព​ចរាចរណ៍​នេះ​ថា​៖​ «​ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ព្រោះ​អី​កាលណា​យើង​ចូលរួម​កម្មវិធី​នេះ​ យើង​អាច​ដឹង​ពី​ច្បាប់​បើកបរ​ ក៏​ដូច​ជា​ ការ​យល់​ដឹង​អំពី​ទិន្នន័យ​មួយ​ចំនួន​ ទាក់ទង​ជាមួយ​និង​គ្រោះថ្នាក់​ជា​ប្រចាំឆ្នាំ​ ទាំង​ការ​រង​បួស​ធ្ងន់​ស្រាល​ និង​វិធានការ​ទប់ស្កាត់​ការពារ​»​។​

​កញ្ញា​ ផ​ន​ អ​ណា​ន់​ធីប​ បាន​លើក​ឡើង​ទៀត​ថា​ ៖«​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ សាហាវ​ជា​ការ​ធ្វើសង្គ្រាម​»​ ។​

និស្សិត​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ដ្រ​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​ កញ្ញា​ ផ​ន​ អ​ណា​ន់​ធីប​
និស្សិត​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ដ្រ​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​ កញ្ញា​ ផ​ន​ អ​ណា​ន់​ធីប​

​កញ្ញា​ ផ​ន​ អ​ណា​ន់​ធីប​ បញ្ជាក់​ថា​៖​ «​ខ្ញុំ​ យល់​ចឹ​ង​ ព្រោះ​ដូច​ពួក​គាត់​បាន​ឡើង​និយាយ​ចឹ​ង​ គាត់​ថា​ ក្នុង​មួយ​ថ្ងៃ​ គឺ​ ចំនួន​មនុស្ស​ស្លាប់​ គឺ​៦​នាក់​ ដូច្នេះ​វា​ជា​ហានិភ័យ​ដ៏​ខ្លាំង​មែន​ទេ​ ដែល​ប្រឈម​មុខ​ទៅ​និង​ការ​បាត់បង់​អាយុជីវិត​ ជាង​ការ​ធ្វើសង្គ្រាម​ទៅ​ទៀត​»​។​

​បើ​តាម​នាយក​ស្ដីទី​នៃ​អង្គការ​ជន​ពិការ​អន្ដរជាតិ​ គឺថា​ ការ​អប់រំ​ផ្សព្វផ្សាយ​ក្នុងថ្ងៃនេះ​ គឺ​មានការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​យុវជន​ ដែល​ត្រូវ​បាន​ចាត់ទុកជា​ក្រុម​ដែល​ប្រឈម​និង​ហានិភ័យ​ខ្ពស់​នឹង​គ្រោះថ្នាក់​ចរាចរណ៍​។​ ជាក់ស្ដែង​យោង​តាម​រយ​បា​ការណ៍​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៤​ បាន​បង្ហាញ​ថា​ ក្រុម​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី​២០​ ទៅ​ដល់​២៤​ឆ្នាំ​ មាន​ចំនួន​២៣​ភាគរយ​ នៃ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ អង្គការ​ជន​ពិការ​អន្ដរជាតិ​ កំពុងធ្វើការ​លើ​វិស័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​  ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ និង​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ពិការ​ភាព​នៅ​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​២០០៤​ ដោយ​ផ្ដោត​ លើ​ការ​អប់រំ​ ធ្វើការ​ផ្សព្វផ្សាយ​ និង​ គាំទ្រ​មតិ​ ព្រមទាំង​ការ​ស្រាវជ្រាវ​ តាមដាន​ និង​វាយតម្លៃ​។​

​យោង​តាម​របាយការណ៍​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ស្ដី​ពី​ ជន​រង​គ្រោះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥​ បាន​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០១៥​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៤៥១៩​ករណី​ និង​ជន​រង​គ្រោះ​មាន​ចំនួន​១៣៦៤៩​នាក់​។​ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​អ្នក​ស្លាប់​ចំនួន​២.២៣១​នាក់​ គិត​ជា​មធ្យម​មាន​អ្នក​ស្លាប់​ច្រើន​ជាង​៦​នាក់​ក្នុង​មួយ​ថ្ងៃ​ និង​របួសធ្ងន់​៥៤៥០​នាក់​ គិត​ជា​មធ្យម​អ្នក​របួសធ្ងន់​មាន​ជិត​១៥​នាក់​ក្នុង​មួយ​ថ្ងៃ​។​

​យោង​តាម​របាយការណ៍​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ដដែល​ ប្រសិនបើ​ មិន​មាន​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​បន្ថែម​នោះ​ទេ​ ចំនួន​អ្នក​ស្លាប់​នឹង​កើនឡើង​៣​ពាន់​២​រយ​នាក់​ នៅ​ឆ្នាំ​២០២០៕

Share

Image
Image
Image