en     km
en     km

ក្មេង​ស្រី​ជនជាតិ​បារាំង​ម្នាក់​ ត្រូវ​បាន​ចោទ​ថា​ជា​មេគំនិត​ ភេរវកម្ម​តាម​បណ្ដាញ​សង្គម​

Share

បារាំង៖ ​មន្ត្រី​តុលាការ​បាន​និយាយ​ថា​ ក្មេង​ស្រី​ជំទង់​សញ្ញា​តិ​បារាំង​ម្នាក់​អាយុ​ ១៦​ ឆ្នាំ​ ត្រូវ​បាន​ដាក់​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ ដោយសារ​ក្មេង​ស្រី​រូប​នេះ​ មាន​គម្រោង​វាយប្រហារ​ដោយ​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រាម​ ទាក់ទង​ជាមួយ​ក្រុម​ជី​ហា​ដ​។​

រូបភាពពី៖AFP
រូបភាពពី៖AFP

​បើ​យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ក្មេង​ស្រី​ជំទង់​បារាំង​នេះ​ ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ មិន​ធ្លាប់​ព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ពី​មុន​មក​ ត្រូវ​បាន​អាជ្ញាធរ​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​របស់​នាង​ បន្ទាប់​ពី​ក្រុមប្រឆាំង​នឹង​ភេរវកម្ម​វាយឆ្មក់​មួយ​ នៅ​ក្បែរ​ទី​ក្រុងប៉ារីស​កាលពី​ ថ្ងៃ​ព្រហស្បតិ៍​។​

​កងកម្លាំង​សន្តិសុខ​បារាំង​ បាន​វាយឆ្មក់​ផ្ទះ​គ្រួសារ​របស់​នាង​នៅ​ Melun​ ភាគ​ខាងលិច​នៃ​ទី​ក្រុងប៉ារីស​ ប៉ុន្តែ​មិន​បាន​រក​ឃើញ​គ្រឿងផ្ទុះ​ ឬ​អាវុធ​នៅ​ទីនោះ​ទេ​ ។​ តែ​បែប​នេះ​ក្ដី​នាង​ត្រូវ​បាន​ឃាត់ខ្លួន​។​

​បើ​យោង​តាម​ការ​សែត​ Le​ Parisien​ របស់​បាំង​ ការ​វាយឆ្មក់​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​សេវា​សន្តិសុខ​លើ​បណ្តាញ​សង្គម​នានា​ដែល​សង្ស័យ​ជាប់​បណ្ដាញ​សកម្ម​ប្រុ​ទ្ធ​។​

​ទីភ្នាក់ងារ​ សារព័ត៌មាន​ AFP​ រាយការណ៍​ ថា​ ក្មេង​ស្រី​រូប​នេះ​បាន​ឆ្លើយ​តប​សារ​ ឃោសនា​អំពាវ​អំ​នាវ​ឲ្យ​មានការ​វាយប្រហារ​ ហើយ​នាង​បាន​បង្ហាញ​ចេតនា​ក្នុង​ការ​វាយប្រហារ​នេះ​។​

​ព្រះរាជអាជ្ញា​រង​លោកស្រី​ Laure​ Vermeersch​ និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​អ្នកស៊ើប​អង្កេត​បាន​និយាយ​ថា​ ក្មេង​ស្រី​នេះ​គឺ​ ជាតិ​សាស​និយម​ខ្លាំង​បំផុត​ ហើយ​នាង​ជា​អ្នក​ គ្រប់គ្រង​ក្រុម​អ្នក​ជជែក​កម្សាន្ត​តាម​បណ្តាញ​សង្គម​ មានឈ្មោះ​ថា​ក្រុម​ឃោសនា​និយម​តាម​បណ្តាញ​សង្គម​ឲ្យ​ក្រុម​រដ្ឋ​ ឥ​ស្លា​ម​។​

​លោកស្រី​ Vermeersch​ បន្ត​ថា​ ក្មេង​ស្រី​នោះ​ មិន​ត្រូវ​បាន​គេ​ប្រាប់​ឈ្មោះ​ឡើយ​ ហើយ​នាង​ក៏​មិន​បាន​កំណត់​គោលដៅ​វាយប្រហារ​ជាក់លាក់​ដែរ​។​

​ក្មេង​ស្រី​នោះ​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ ករណី​ជាប់​ពាក់ព័ន្ធ​ ក្រុម​ភេរវកម្ម​ និង​ ការ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​៕​ប្រភព​AFP

Share

ព័ត៌មានទាក់ទង

Image