en     km
en     km

លោក​ប្រា​យុទ្ធ​ប្រាប់​ពលរដ្ឋ​ថៃ​ថា​ពេលវេលា​ អ្នក​សម្រេច​ចិត្តបាន​បង្ហាញ​ហើយ​

Share

​ក្រុង​បាងកក​៖​ នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ប្រធាន​ក្រុមប្រឹក្សា​យោធា​ថៃ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ថៃ​ លើកកម្ពស់​ការ​សម្រេចចិត្ត​ខុសៗ​គ្នា​ បន្ទាប់​ពី​អ្នកបោះឆ្នោត​បាន​អនុម័ត​រដ្ឋធម្មនុញ្ញ​ដែល​ពួក​យោធា​បាន​រៀបរៀង​ខណៈ​មានការ​រិះគន់​ថា​ ច្បាប់​កំពូល​ថ្មី​នេះ​ មានការ​រឹ​ត្បិត​ សេរីភាព​យ៉ាង​ខ្លាំង​។​

អតីតប្រមុខកងទ័ព បានប្រែក្លាយទៅជានាយករដ្ឋមន្ដ្រី លោក ប្រាយុទ្ធ ចាន់អូចា
អតីតប្រមុខកងទ័ព បានប្រែក្លាយទៅជានាយករដ្ឋមន្ដ្រី លោក ប្រាយុទ្ធ ចាន់អូចា

ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ លើ​រដ្ឋធម្មនុញ្ញ​នេះ​គឺ​ ជា​ការ​សាកល្បង​លើក​ដំបូង​នៃ​មតិ​សាធារណៈជន​ថៃ​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​ 2014​។​

​ពួក​យោធា​បាន​សន្យា​ថា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មួយ​នៅ​ចុងបញ្ចប់​នៃ​ឆ្នាំ​ 2017​ ។​

​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ បាន​ជំរុញ​ឱ្យ​លុប​ចោល​បម្រាម​លើ​ការ​ជួបជុំ​នយោបាយ​ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ ការ​ពិភាក្សា​គ្នា​ដោយ​សេរី​មុន​ពេល​ការ​បោះ​ឆ្នោត​មក​ដល់​។​

​នៅ​ក្នុង​សុន្ទរកថា​ ចាក់​ផ្សាយ​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ថៃ​ អតីត​ប្រមុខ​កងទ័ព​ បាន​ប្រែ​ក្លាយទៅជា​នាយក​រដ្ឋមន្ដ្រី​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ បាន​បញ្ចេញ​សារ​នៃ​ការ​ផ្សះផ្សា​ជាតិ​ដូចនេះ​គឺជា​លើក​ដំបូង​បន្ទាប់​ពី​លោក​ ដណ្ដើម​អំណាច​ ពី​រដ្ឋាភិបាល​ ស៊ី​វិល​កាលពី​ឆ្នាំ​ ២០១៤​។​

​លោក​ថ្លែង​ថា​៖​ «​ខ្ញុំ​ចង់ឱ្យ​យើង​ចាក​ចេញពី​ភាព​ខុស​គ្នា​ អារម្មណ៍​នៃ​ការ​ទទួលយក​ដូច​គ្នា​និង​មិន​ចូល​ចិត្ដ​ ឬ​ការ​ខ្វែងគំនិត​គ្នា​នៅ​ក្នុង​ប្រអប់​សន្លឹក​ឆ្នោត​ទាំងនោះ​របស់​យើង​ហើយ​យើង​ដើរទៅ​មុខ​ទៀត​»​ ។​
​លោក​បាន​បន្ថែម​ថា​៖​ «​ការ​ធ្វើ​ប្រជាមតិ​នឹង​បាន​បញ្ចប់​ ប៉ុន្តែ​បេសកកម្ម​របស់​របស់​អ្នក​និង​បេសកកម្ម​របស់​យើង​គឺ​មិន​ទាន់​ចប់​នៅឡើយ​»​។​

​ប្រទេស​ថៃ​ត្រូវ​បាន​បែងចែក​គ្នា​យ៉ាង​ជូរ​ចត់​ដែល​មិន​ធ្លាប់​មាន​ ចាប់តាំងពី​យោធា​បាន​ចាប់ផ្តើម​ធ្វើ​រដ្ឋប្រហារ​មួយ​ក្នុង​ឆ្នាំ​ 2006​ ដែល​បាន​ទម្លាក់​លោក​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ ជា​នាយក​រដ្ឋមន្ត្រី​៕​ ប្រភព​:CNA

Share

Image
Image
Image